Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដដឹកថ្មក្រុមហ៊ុនខេ ស៊ី មិនបើកបុ.កម៉ូតូជា.ប់ពីក្រោម អូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវត្រូវរថយន្ដដឹកថ្មមួយគ្រឿង បើកទៅបុ.កពីក្រោយអូសទៅមុខម៉ែត្រ បណ្ដាលឲ្យម៉ូតូចូលក្រោមរថយន្តរងរបួសធ្ងន់ ចំណែកម្ចាស់រថយន្ដបង្កចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដបង្កដឹកថ្មមួយគ្រឿង ពណ៌ទឹកក្រូចរបស់ក្រុមហ៊ុន ខេស៊ី មិនពាក់ផ្លាកលេខភ្នំពេញ3D-0281 ធ្វើដំណើរតាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ទល់មុខផ្សារជីបម៉ុងជាន់ហ្រ្វាំង មិនទាន់ក៏ជ្រុ.លទៅបុ.កម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ1IZ-5370 ចំពីក្រោយយ៉ាងពេញទំ.ហឹង បណ្តាលឲ្យដួលខ្ទាតបុរសរងគ្រោះ មកក្បែរចិញ្ចើមផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ ចំណែកឯម៉ូតូវិញ​ អូសចូលក្រោមរថយន្តទៅមុខជាច្រើនម៉ែត្រ ហើយភ្លាមនោះដែរ តៃកុងក៏បានបើកទ្វាររត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើកំណត់ហេតុ និងវាស់វែងយកម៉ូតូជនរងគ្រោះ និងរថយន្ដបង្កទៅរក្សាទុក ដើម្បីដោះស្រោយពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×