កំពង់ចាម ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យចរាចរណ៍ និង ជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បាធាយបាន ចុះត្រួតពិនិត្យឆែកឆេរ និងធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបរ ព្រូ រថយន្តក្រុង រថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណើរ ។ ក្នុងប្រតិបត្តិការនេះបានហៅអ្នកបើកបររថយន្តឈ្នួលជិត២០០គ្រឿងដែលមានមនុស្សជាង២០០នាក់មកពិនិត្យទឹកនោម ហើយក៏បានរកឃើញជាង២០នាក់មានសារធាតុញៀនក្នុងខ្លួន។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី២៤ឧសភា២០១៨នៅចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
មន្ត្រីប៉ូលីសដែលបានចុះអនុវត្តលើការងារនេះបានអោយដឹងថា ដោយមានបទបញ្ជារបស់លោក គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅ ថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យចរាចរណ៍ និង ជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ បាធាយ បានចុះត្រួតពិនិត្យឆែកឆេរ និងធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបរ ព្រូ រថយន្តក្រុង រថយន្តទេសចរណ៍ និងរថយន្តដឹកអ្នកដំណើរ នៅចំណុចភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានហៅអ្នកបើកបររថយន្ត១៧១គ្រឿង រថយន្តក្រុង២៤គ្រឿង សាំយ៉ុង-ទេសចរណ៍ដឹកអ្នកដំណើរ ១៤៧គ្រឿង ធ្វើតេស្តសរុបបានចំនួន២២៩នាក់ អ្នកបើកបរចំនួន១៨១នាក់ ព្រូ៤៨នាក់។ ចំពោះ លទ្ធផលធ្វើតេស្តវិជ្ជមានចំនួន២៣នាក់ ក្នុងនោះអ្នកបើកបរចំនួន១៤នាក់(គ្មានប័ណ្ណបើកបរ៥នាក់) និងព្រូ៩នាក់។ ឃាត់រថយន្តរក្សាទុក បណ្តោះអាសន្ន សរុប១០គ្រឿង។ បានឃាត់មុខសញ្ញាប្រើប្រាស់សារធាតុញៀន ជាអ្នកបើកបរ និងព្រូរថយន្ត២៣នាក់។
ជនពាក់ព័ន្អនឹងគ្រឿងញៀននេះរួមមាន៖ ១-ឈ្មោះ ហ៊ាន តុល ភេទប្រុស អាយុ៣៥ឆ្នាំ(អ្នកបើកបរ) នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
២-ឈ្មោះ រី ម៉ីន ភេទប្រុស អាយុ២៦ឆ្នាំ(អ្នកបើកបរ គ្មានប័ណ្ណបើកបរ) នៅភូមិព្រែកកក់ ឃុំមាឃបី ស្រុកស្ទឹងត្រង់។
៣-ឈ្មោះ ម៉ោង ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ(អ្នកបើកបរ) នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ។
៤-ឈ្មោះ នឹម បូរី ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបើកបរ) នៅភូមិលិចវត្ត ឃុំថ្មពូន ស្រុកព្រៃឈរ។
៥-ឈ្មោះ អ៊ីម ចាន់ខេមរា ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបើកបរថយន្ត) នៅភូមិភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ។
៦-ឈ្មោះ សុខ សៀងហៃ ភេទប្រុស អាយុ៣៣ឆ្នាំ(អ្នកបើកបរ គ្មានប័ណ្ណបើកបរ) នៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
៧-ឈ្មោះ សេង ដារ៉ារិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបើកបរ) នៅភូមិត្រពាំងឈូ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ។
៨-ឈ្មោះ ឡា ផា ភេទប្រុស អាយុ២៦ឆ្នាំ(អ្នកបើកបរ) នៅភូមិគោ ឃុំគោ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
៩-ឈ្មោះ លាង គេង ភេទប្រុស អាយុ២៨ឆ្នាំ(អ្នកបើកបរ) នៅភូមិត្រពាំងឬស្សី ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
១០-ឈ្មោះ ចក់ សុភ័ក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំ (អ្នកបើកបរ គ្មានប័ណ្ណបើកបរ) នៅភូមិភូមិព្រៃសាច់ ឃុំព្រៃវិហារ ស្រុកគងពិសីខេត្តកំពង់ស្ពឺ។
១១-ឈ្មោះ អាត់ ទីន ភេទប្រុស អាយុ២០ឆ្នាំ(អ្នកបើកបរ) នៅភូមិកោះឬស្សី ឃុំត្រពាំងបី ស្រុកឈូកខេត្តកំពត។
១២-ឈ្មោះ ណុប ដា ភេទប្រុស អាយុ២៣ឆ្នាំ(អ្នកបើកបរ គ្មានប័ណ្ណបើកបរ) នៅភូមិដំណាក់ឈើក្រំ ឃុំដំណាក់ឈើក្រំ ស្រុកឈូក ខេត្តកំពត។
១៣-ឈ្មោះ ភន ភាង ភេទប្រុស អាយុ២៣ឆ្នាំ (អ្នកបើកបរ) នៅភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពង់ចាម។
១៤-ឈ្មោះ យៀង តង ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបើកបរ គ្មានប័ណ្ណបើកបរ) នៅភូមិស្អាង ឃុំស្អាង ស្រុកកោះធំ ខេត្តកណ្តាល។
១៥-ឈ្មោះ សុខ សៅ ភេទប្រុស អាយុ២២ឆ្នាំ (ព្រូ) នៅភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ។
១៦-ឈ្មោះ សាន សារី ភេទប្រុស អាយុ២៣ឆ្នាំ(ព្រូ) នៅភូមិតាចាក់ ឃុំល្វា ស្រុកព្រៃឈរ ។
១៧-ឈ្មោះ ឃីម សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ (ព្រូ) នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ។
១៨-ឈ្មោះ សុ ផាន់ណា ភេទអាយុ៣៤ឆ្នាំ(ព្រូ) នៅភូមិកន្លែងចក ឃុំកន្លែងចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
១៩-ឈ្មោះ ហ៊ាង ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ(ព្រូ) នៅភូមិទឹកទុំ ឃុំកំព័ន្ធស្រុកមេមត់ ខេត្តត្បូង ឃ្មុំ។
២០-ឈ្មោះ សន ឈុន ភេទប្រុស អាយុ២៩ឆ្នាំ (ព្រូ) នៅភូមិអង្គក្តី ឃុំទួលអំពិល ស្រុកបសែត ខេត្តកំពង់ស្ពឺ។
២១-ឈ្មោះ តាប់ ប៊ុន ធឿន ភេទប្រុស អាយុ២១ឆ្នាំ(ព្រូ) នៅភូមិដំណាក់ឈើក្រំ ឃុំដំណាក់ឈើក្រំ ស្រុកជុំគីរី ខេត្តកំពត។
២២-ឈ្មោះ ដុំ ធា ភេទប្រុស អាយុ៣៥ឆ្នាំ (ព្រូ)នៅភូមិពោធិ៍ដុះ ឃុំបឹងនិមល់ ស្រុកឈូក ខេត្តកំពត។
២៣-ឈ្មោះ ខាន់ បញ្ញា ភេទប្រុស អាយុ២៥ឆ្នាំ (ព្រូ) នៅភូមិខ្សាច់ល្អិត ឃុំផ្សារចំបក់ ស្រុកគ្រគរ ខេត្តពោធិ៍សាត់៕ ដោយ៖បញ្ញាស័ក្តិ