ស្ត្រីប្រមាណ ២.០០០នាក់ បានចូលរួមកម្មវិធីជ្រើសរើសប្រពន្ធរបស់សេដ្ឋី Scherbinin ប៉ុន្តែបច្ចុប្បន្នពុំទាន់នរណាឆ្លងផុតវិញ្ញាសារសាកល្បងបានឡើយ ។
សេដ្ឋីសញ្ជាតិរុស្ស៊ី Konstantin Scherbinin អាយុ ៣៤ឆ្នាំ គឺជាមេកន្ទ្រាញនៅក្នុងជំនួញប្រេងកាត បានរួមជាមួយកូនខ្លួន ៥ នាក់ រៀបចំកម្មវិធីទូរទស្សន៍ប្រាកដនិយមមួយមានឈ្មោះថា “Millionaire for Marriage” ដើម្បីជ្រើសរើសភរិយា ។
ដើម្បីប្រមូលផ្តុំកម្លាំងសម្រាប់កម្មវិធីនេះ Konstantin Scherbinin បានចាត់តាំងឲ្យកូនប្រុសច្បងគ្រប់គ្រងការងារជំនួស ខណៈពេលកូន ៤នាក់ ទៀត ស្រី ៣ ប្រុស ១ បានចូលរួមក្នុងគណៈមេប្រយោគដើម្បីរើសប្រពន្ធឲ្យឪពុក ។ កម្មវិធីនេះទាក់ទាញបាននារីវ័យក្មេង មានរូបសម្ផស្សស្រស់ស្អាត ប្រមាណ ២.០០០ នាក់ មកចូលរួមប្រកួតប្រជែង ។
ថ្វីត្បិតតែមានតែបេក្ខនារីចូលរួមជាច្រើនក្តី ប៉ុន្តែរហូតទល់ពេលនេះ នៅពុំទាន់រកបានបេក្ខនារីណាមួយសមស្របធ្វើជាភរិយា ដោយសារមូលហេតុចម្បង គឺគណៈមេប្រយោគ ពិតជាតឹងតែងខ្លាំងណាស់ ។
ស្រីៗដែលចូលរួមក្នុងកម្មវិធីប្រកួតប្រជែងធ្វើជាភរិយាសេដ្ឋី Kostantin Scherbinin ។
មុនពេលមានឱកាសដើម្បីជួបផ្ទាល់ជាមួយសេដ្ឋីរូបនោះ ពួកនាងៗត្រូវបញ្ចូនឲ្យកូនទាំង ៤ នាក់ របស់គាត់ សំខាន់គឺបញ្ជាក់ថា ហេតុអ្វីខ្លួនជាមនុស្សស័ក្តិសមក្លាយជាសមាជិករបស់គ្រួសារគេ ។
គណៈមេប្រយោគបានលើកឡើងការសន្និដ្ឋានត្រង់ៗ និងបដិសេធភ្លាមៗចំពោះបេក្ខនារីរូបណាមិនយល់ស្របតាមគំនិតពួកគេ ។
បេក្ខនារីម្នាក់អាយុ ៤០ឆ្នាំ ទទួលបានការបដិសេធត្រង់ៗរបស់កូនស្រីវ័យ ១៦ ឆ្នាំ របស់សេដ្ឋីនេះថា ៖ នាងកំពុងធ្វើអ្វី? ក្នុងកម្មវិធីនេះ ឪពុកខ្ញុំស្រឡាញ់តែនារីក្មេង ទាក់ទាញ និងមានថាមពលក្តៅគគុក។ ខ្ញុំគិតថា គាត់ពិបាកចិត្តប្រសិនបានឃើញនាង ។
ក្នុងបញ្ជីរាយនាមបេក្ខភាព មានទាំងនារីម្នាក់ជាកីឡាបាល់ទះ ហើយមានរាងខ្ពស់ស្រឡះ ប៉ុន្តែកូនស្រីរបស់សេដ្ឋីនេះឈ្មោះ Olga អាយុ ២០ឆ្នាំ នៅតែបង្ហាញអាកប្បកិរិយាមិនពេញចិត្ត ។ នាងថាឪពុកខ្ញុំស្រឡាញ់នារីជើងវែង ប៉ុន្តែមិនមែនជើងវែងហួសហេតុបែបនេះទេ ។ នាងអាចសមស្របសម្រាប់លេងបាល់ទះជាមួយកូនប្រុសខ្ញុំ តែខ្ញុំមិនទាន់មានកូនទេ ប៉ុន្តែខ្ញុំកំពុងស្វែងរកភរិយាឲ្យឪពុក នាងពុំសមស្របទេ សូមនាងអញ្ជើញចុះ ។
តាមស្ថានីយ៍ទូរទស្សន៍រុស្ស៊ីដែលចាក់ផ្សាយកម្មវិធីនេះបានប្រកាសថា អ្នកចង់រស់នៅក្នុងភូមិគ្រឹះស្កឹមស្កៃរបស់អនាគតស្វាមីដែលជាសេដ្ឋីរូបនេះ នៅត្រូវឆ្លងកាត់វិញ្ញាសារដ៏លំបាកជាច្រើនទៀត ម៉ាស៊ីនត្រួតពិនិត្យការនិយាយកុហក និងអាថ៌កំបាំងទាំងឡាយដែលក្នុងជីវិតពួកគេគេចង់បំភ្លេចចោលថែមទៀត ។
សេដ្ឋីរុស្ស៊ី Kostantin Scherbinin ថតរូបជាមួយកូនៗលោក ដែលជាមេប្រយោគ ។
ប្រសិនបើនរណារំលងផុតបាននូវការសាកល្បង ដ៏វេទនា និង “អាមាស់នេះ នឹងទទួលបានសំណូមពររៀបការ ហើយប្តូរទៅរស់នៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃកណ្តាលរដ្ឋធានីមូស្គូ ។
បែបនេះឯងជិតមួយខែមកហើយ ដែលកម្មវិធីនេះ ប្រព្រឹត្តទៅប៉ុន្តែពុំមាននរណាឆ្លងផុតបាននូវវិញ្ញាសារដែលមេប្រយោគក្មេងៗទាំងនោះដាក់ចេញឡើយ ៕ ចន្ទ្រា