Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្គោលព្រំដែនកម្ពុជា-វៀតណាម លេខ៦០/៣៨ ប្រឈមនឹងការបាក់ស្រុត ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកែវសីមា

spot_img

មណ្ឌលគិរី៖ លោក សាយ ម៉េងគីម អភិបាលខេត្តមណ្ឌលគិរីស្តីទី បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុក នាព្រឹកថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពបង្គោលព្រំដែនលេខ៦០/៣៨ (១) និងធ្វើការសាងសង់ច្រាំងនៅទីតាំងបង្គោលឡើងវិញ ដើម្បីការពារបាក់ច្រាំងបន្តទៀត ដែលនឹងធ្វើឱ្យបង្គោលព្រំដែនដួលរលំធ្លាក់ចូលទឹក រវាងព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិសាស្រ្តស្រុកកែវសីមា ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

លោក សាយ ម៉េងគីម បានឲ្យដឹងថា ដោយមានការណែនាំពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដើម្បីឲ្យក្រុមការងារចុះពិនិត្យស្ថានភាពបង្គោលព្រំដែន នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ក្នុងនោះ មានបង្គោលព្រំដែនលេខ៦០/៣៨ (១) ដែលហូរច្រោះបាក់ស្រុតដីនៅជិតបង្គោល ដើម្បីធ្វើយ៉ាងណា ឱ្យមន្រ្តីជំនាញ សហការជាមួយកងកម្លាំង ក្នុងការរៀបចំសាងសង់ និងលុបច្រាំងនៅទីតាំងបង្គោលឡើងវិញ ដើម្បីការពារបាក់ច្រាំងបន្តទៀត។ លោក ក៏បានណែនាំដល់កងកម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ខ្សែបន្ទាត់ព្រំដែនកម្ពុជា- វៀតណាម ត្រូវបន្តចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិនានា ការពារសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ។

លោក សាយ ម៉េងគីម ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ ព្រោះរដូវនេះ ជារដូវវស្សា នឹងត្រូវចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីចៀសផុតពីជំងឺតម្កាត់ផ្សេងៗ ជាពិសេស ត្រូវបន្តចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី​

spot_img
×