Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសចូលកាន់តំណែង ជាអភិបាលខណ្ឌថ្មីចំនួន៣រូប និង៥រូបទៀត ត្រូវបានផ្លាស់ប្តូរពីខណ្ឌមួយទៅខណ្ឌមួយ

spot_img

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលខណ្ឌចំនួន៣រូប ត្រូវបានតែងតាំងថ្មី និង៥រូបទៀតត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅខណ្ឌមួយ ដែលពិធីប្រកាសតែងតាំងនិងផ្ទេរភារកិច្ចនេះ ធ្វើឡើងនារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ។

មន្ត្រីដែលត្រូវតែងតាំងជាអភិបាលខណ្ឌថ្មី៣រូបនេះ រួមមាន៖ ទី១-លោក សក់ ច័ន្ទកញ្ញារិទ្ធ. ឋានន្តរស័ក្ដិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌសែន សុខ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ។ ទី២-លោក កៀង ល័ក្ស ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ កំបូល មកជាអភិបាលនៃគណៈអភិបាលខណ្ឌចំការមន ។ ទី៣-លោក ជា ខេមា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរងខណ្ឌ ព្រែកព្នៅ មកជាអភិបាលនៃគណៈអភិបាលខណ្ឌ ដូនពេញ។

ចំពោះ០៥រូប ដែលត្រូវបានផ្ទេរភារកិច្ចពីអភិបាលខណ្ឌមួយទៅអភិបាលខណ្ឌមួយទៀតនេះ រួមមាន ទី១ លោក ហែម ដារិទ្ធិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ។
ទី២ -លោក ធីម សំអាន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ពីអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ ។ ទី៣-លោក សុខ សម្បត្តិ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាលនៃគណៈអភិបាលខណ្ឌ ព្រែកព្នៅ ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ។ ទី៤-លោក លីម សុភា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាលនៃគណៈអភិបាលខណ្ឌ៧មករា ទៅជាអភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ។ ទី៥ -លោក ថេង សុថុល ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលខណ្ឌចំការមន ទៅជាអភិបាល នៃគណៈអភិបាលខណ្ឌ៧មក ។ចំណែក លោក ពេជ្រ កែវមុនី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ ពីអភិបាល នៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តម ឃួង ស្រេងនៅក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមត្ថកិច្ចអាជ្ញាធរមន្ត្រីរាជការទាំងអស់ ដែលបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ មានឆន្ទៈស្រួចស្រាល យកអស់កម្លាំងកាយចិត្ត ព្រមទាំងប្រាជ្ញាស្មារតី ក្នុងការបំពេញតួនាទីភារកិច្ចការពារជាតិ មាតុភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនសង្គមជាតិ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជាមួយនឹងការផ្ដល់នូវការអភិវឌ្ឍ ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី​

spot_img
×