Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួននគរបាលក្រសួងម្នាក់ និងបក្ខពួក៤នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

spot_img

បន្ទាយមានជ័យ៖ជនសង្ស័យប្រុស-ស្រី ចំនួន០៥នាក់ ក្នុងនោះមានម្នាក់ជានគរបាលក្រសួង ត្រូវបានកម្លាំងនគរបាលជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុផ្ទះសំណាក់ ហេង គង់ ផ្ទះសំណាក់ហេងគង់ស្ថិតនៅក្នុង ភូមិ ជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យទាំង៥នាក់ រួមមាន: ១-ឈ្មោះ ប៉ក់ ជាលី អាយុ៣២ឆ្នាំ មុខរបរ ជានគរបាលជាតិ នៅការិយាល័យ(ក៧)នៃនាយកដ្ឋានសេដ្ឋកិច្ចក្រសួងមហាផ្ទៃ។ ២-ឈ្មោះ ឡាំ សុថេត ហៅ ឡាំ ឡុច ភេទប្រុស អាយុ ២៧ឆ្នាំ(មានដីកាចាប់ខ្លួន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងជាមុខសញ្ញាធ្លាប់ប្រើប្រាស់អាវុធស្ទាក់បា.ញ់ប្រុងរំដោះអ្នកទោស កាលពី ឆ្នាំ២០២១និងដកហូតអាវុធខ្លី០១ដើម គ្រាប់០៤គ្រាប់ ។ ៣-ឈ្មោះ នួន វីរ: ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។ ៤-ឈ្មោះ តាំង ស្រីវី ភេទស្រី អាយុ១៧ឆ្នាំ ភូមិថ្មី សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។ ៥-ឈ្មោះ ស៊ិន សុហេង ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×