Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿងប្រជាពលរដ្ឋប្តឹងមេប៉េអឹមខេត្តស្ទឹងត្រែង ៖ គណៈកម្មការចំពោះកិច្ចចុះស្រាវជ្រាវរកការពិត

spot_img

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឲ្យដឹងថា គណៈកម្មការចំពោះកិច្ច នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះទៅធ្វើការស្រាវជ្រាវស្វែងរកការពិត ពាក់ព័ន្ធករណីប្រជាពលរដ្ឋប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ករណីការប្រើអំណាច តួនាទីសំឡុតគំ.រាមកំ.ហែងពលរដ្ឋ និងឃុំ.ឃាំងដោយគ្មានដីកាតុលាការ។ បន្ទាប់ពីគណៈកម្មការចំពោះកិច្ចបានបង្កើត គឺក្រុមការងារនៃគណៈកម្មការនេះ បានធ្វើដំណើរចុះទៅខេត្តស្ទឹងត្រែងហើយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះ ដើម្បីបើកការស្រាវជ្រាវ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានថ្លែងប្រាប់សារព័ត៌មាន CEN នៅរសៀលថ្ងៃទី១៩ ខែសីហានេះថា គណៈកម្មការចំពោះកិច្ចបានបង្កើតដើម្បីចុះស្រាវជ្រាវករណីនេះហើយ ដើម្បីរកឲ្យឃើញការពិតតើវាដូចជាការចោទប្រកាន់មែន ឬក៏អត់? ប៉ុន្តែបើសិនរកឃើញថា មានការប្រព្រឹត្តដូចការចោទប្រកាន់មែននោះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមមន្ត្រីពាក់ព័ន្ធនឹងត្រូវដាក់វិន័យកងកម្លាំង។ តែបើរកមិនឃើញដូចជាការចោទប្រកាន់ទេនោះ នឹងប្តឹងបុគ្គលដែលចោទប្រកាន់នោះវិញ។

ការបង្កើតគណៈកម្មការចំពោះកិច្ចនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានធ្វើលិខិតជម្រាបជូនទៅនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពិនិត្យ និងដោះស្រាយករណីប្រជាពលរដ្ឋប្តឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងកូនចៅ ពាក់ព័ន្ធការប្រើអំណាច តួនាទីសំឡុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។

ការធ្វើលិខិតជម្រាបជូននាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងប្តឹងទៅសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងករណីនេះ។

យោងតាមលិខិតរបស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ជម្រាបជូននាយឧត្តមសេនីយ៍ សៅ សុខា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានទទួលពាក្យសុំអន្តរាគមន៍មួយច្បាប់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ របស់ឈ្មោះ ជា វុទ្ធី មានទីលំនៅភូមិ/ឃុំ/ស្រុក ថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គោរពចូលមកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជួយអន្តរាគមន៍រកយុត្តិធម៌ក្នុងករណីលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថ និងលោកភុយ ខ្វៃ ប្រធានមន្ទីរស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រើប្រាស់អំណាច តួនាទីសំឡុតគំរាមកំហែងពលរដ្ឋ និងឃុំឃាំងដោយគ្មានដីកាតុលាការ។

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា បានបន្តថា តាមការអះអាងរបស់ឈ្មោះ ជា វុទ្ធី បានបញ្ជាក់ថា ៖ “ កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២២ ខ្ញុំបានយកលិខិតផាកពិន័យចេញពីមន្ទីររ៉ែ និងថាមពល អំពីរឿងអ្នករុករកថ្មម៉ាប ដើម្បីយកទៅឱ្យមន្ត្រីកងរាជអាវុធហត្ថត្រួតពិនិត្យ ដោយខ្ញុំបាទបានទៅដោយផ្ទាល់ដល់ទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។
នៅទីនោះមានវត្តមានលោក អៀង វ៉ាន់ឌី និងលោកភុយ ខ្វៃ និងមានកូនចៅមួយចំនួនទៀត។ ក្រោយពីបានប្រគល់លិខិតរួចហើយ រូបគាត់ត្រូវបានមន្ត្រីកងរាជអាវុធហត្ថ ចាប់ស.ម្លុត គំ.រាមកំ.ហែង និងបង្ខំឱ្យខ្ញុំឆ្លើយតាមរបាយការណ៍ដែលពួកគេបានរៀបចំរួចជាស្រេច និងឲ្យផ្តិតមេដៃទាំងគាត់ទាំងគាត់មិនបានដឹងអ្វីទាល់តែសោះ ថាអ្នកណាជាអ្នកប្រព្រឹត្ត ព្រោះគាត់ គ្រាន់តែជាអ្នកនាំសារយកក្រដាសផាកពិន័យមកឱ្យកងរាជអាវុធហត្ថពិនិត្យមើលប៉ុណ្ណោះ។ លើសពីនេះមន្ត្រីកងរាជអាវុធហត្ថខាងលើ បានរឹបអូសយកម៉ូតូ ទូរស័ព្ទដៃ និងប្រាក់មួយចំនួន រួចបន្តឃុំខ្លួនគាត់នៅទីនោះអស់រយៈពេល១ថ្ងៃ១យប់”។

ជាមួយគ្នានេះ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា សូមនាយឧត្តមសេនីយ៍ សៅ សុខា ពិនិត្យ និងដោះស្រាយករណីនេះតាមការគួរ៕ រក្សាសិទ្ធិដោយៈចេស្តារ

spot_img
×