Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះរថយន្តធុនត្រា ពាក់ផ្លាកលេខនគរបាល បា.ញ់ឡើងលើ១គ្រាប់ រួចបើកគេចខ្លួនបាត់ស្រមោល

spot_img

ភ្នំពេញ ៖ បុរសម្នាក់ជាខ្មាន់កាំភ្លើងបានបើករថយន្តម៉ាកធុនត្រា ពាក់ផ្លាកលេខនគរបាលមួយគ្រឿង ទំនងជាខឹងរថយន្តតូយូតាព្រូស ឈប់ដាក់ភ្ញៀវនៅក្បែរចិញ្ចើមផ្លូវពីមុខ​រួចក៏ស៊ីផ្លេខ្លាំងៗ និងដកកាំភ្លើងបា.ញ់គំ.រាមមួយគ្រាប់ រួចបើករថយន្តគេចខ្លួនបាត់ស្រមោល សំណាងមិនត្រូវដល់មនុស្ស។

ហេតុការណ៍ភ្ញាក់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣០ ត្រង់ចំណុចក្បែរង្វង់មូលផ្សារដើមថ្កូវ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងមិនចាំផ្លាកលេខ បានឈប់ដាក់ភ្ញៀវត្រង់ចំណុចផ្លូវ៤៣០ ក្បែររង្វង់មូលផ្សារដើមថ្កូវ ពេលដែលកំពុងតែទម្លាក់ភ្ញៀវចុះ ស្រាប់តែគេឃើញបុរសជាខ្មាន់កាំភ្លើងម្នាក់ បានបើករថយន្តម៉ាកធុនត្រាមួយគ្រឿង ពាក់ផ្លាកលេខនគរបាល បើកបរតាមបណ្តោយផ្លូវ៤៣០ ទិសដៅពីជើងមកត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបង្អង់រួចស៊ីផ្លេខ្លាំងៗទំនងជាខឹង នឹងម្ចាស់រថយន្តតូយូតាព្រូស ដែលឈប់ទម្លាក់ភ្ញៀវ រួចបន្តបើកទៅមុខបន្តិច ក៏បុរសជាខ្មាន់កាំភ្លើងដកបា.ញ់គំ.រាមឡើងលើមួយគ្រាប់ ផ្អើលពលរដ្ឋជិតខាង រួចបើករថយន្តគេចខ្លួនបាត់ស្រមោល ចំណែកឯម្ចាស់រថយន្តតូយូតាព្រូសវិញ ពេលទម្លាក់ភ្ញៀវរួច ក៏បានបើកចេញពីកន្លែងកើតហេតុនោះតែម្តងទៅ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយខាងកម្លាំងកងរាជអាវុធហត្ថ ចុះមកដល់ទីតាំងកើតហេតុ រួចក៏ពិនិត្យរកឃើញគ្រាប់កាទូស្សន៍មួយគ្រាប់ យកទៅរក្សាទុកនឹងតាមស្រាវជ្រាវ រកបុរសជាខ្មាន់កាំភ្លើងយកមកចាត់ការទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×