Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនបរទេសម្នាក់ ចេញពីក្លឹបកម្សាន្តមួយកន្លែង រួចមកលោ.តទឹកស.ម្លាប់ខ្លួន ក្នុងប្រឡាយទឹកលូ

spot_img

ភ្នំពេញ ៖ បុរសជាជនជាតិបរទេសម្នាក់ ដែលគេពុំទាន់ស្គាល់អត្តសញ្ញាណ ពុំដឹងថាមានវិបត្តិអ្វីនោះទេ បានចេញពីក្លឹបកម្សានមួយកន្លែងក្បែរកន្លែងកើតហេតុខាងលើ រួចមកលោ.តទឹកស្លា.ប់ខ្លួន នៅក្នុងប្រឡាយលូបឹងត្របែក បណ្តាលឲ្យបាត់បង់ជីវិត។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីបុរសម្នាក់រស់នៅជាប់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ដោយរូបគាត់បានឃើញបុរសជនរងគ្រោះ ជាជនជាតិបរទេសម្នាក់ បានចេញពីក្លឹបកម្សាន្តមួយកន្លែងក្បែរកន្លែងកើតហេតុខាងលើ រួចបានដើមកក្រៅឡើងទៅលើបង្កាន់ដៃប្រឡាយ រួចក៏លោ.តទ.ម្លាក់ខ្លួនចូលទៅក្នុងប្រឡាយលូ លិចបាត់ទៅក្រោមតែម្តងទៅ លុះមកដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃខែដដែល ក៏មានប្រជាពលរដ្ឋបានចុះទៅហែលរកដែរ តែមិនឃើញក៏នាំគ្នាឡើងមកលើគោកវិញ មួយសន្ទុះក្រោយមកនៅវេលាម៉ោង ១១និង០០នាទីយប់ ស្រាប់តែសពបុរសជនជាតិបរទេស បានអណ្តែតឡើងឃើញតែក្បា.ល រួចក៏ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ពិនិត្យយកខ្សែចងព័ទ្ធរង់ចាំ កម្លាំងសមត្ថកិច្ចជំនាញចក្ខុកោសល្យវិច័យចុះមកពិនិត្យ និងទាក់ទងរកសាច់ញាតិរបស់សព៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×