នៅទីក្រុងព្រៃនគរ កំពុងមានការរំជើបរំជួលនឹងករណីកេសលុយសម្បុរសធម៌មួយដាក់នៅពីមុខពហុព្យាបាល R ដែលមានអាស័យដ្ឋាននៅសង្កាត់លេខ ១០ ក្រុងហូជីមិញ ។
ស្មានពុំដល់ថា ពុំត្រឹមតែមានអ្នកក្រទីទ័លយកលុយពីកេសនោះប៉ុណ្ណោះទេ ប៉ុន្តែប្រការសំខាន់មានទាំងអ្នកស្លៀកពាក់ស្អាតបាត ដៃម្ខាងកាន់ស្បោងនីឡុង រួចបាលុយយកពីកេស ពេលដែលសន្តិសុខទៅរារាំងនោះ ថែមទាំងមានការគំរាមវាយដំបន្ថែមទៀត ។
យ៉ាងនេះក្តីតំណាងគ្លីនិកនិយាយថា ៖ មុននេះមានមនុស្សមួយចំនួន ដែលពិនិត្យតាមកាមេរ៉ាទៅ ពុំមែនជាមុខសញ្ញាក្រទីទ័ល តែគឺជាមនុស្សពោរពេញដោយចិត្តលោភលន់ បានមកយកលុយទាំងអស់តែម្តង ហើយរឿងនេះ បានកើតឡើងច្រើនដងមកហើយ។ ទោះយ៉ាងណាឥឡូវនេះ បញ្ហាខាងលើពុំសូវកើតមានដូចមុនទៀតទេ ។
កេសលុយមនុស្សធម៌ត្រូវបានគេចែករំលែកលើបណ្តាញសង្គម ។
ពេលអ្នកកាសែតសួរអំពីរឿងនេះ តំណាងខាងលើបានឲ្យដឹងបន្ថែមថា ៖ “នេះគឺជាលុយដែលបានមកពីអ្នកធ្វើការក្នុងគ្លីនិករួមវិភាគទានដោយស្ម័គ្រចិត្ត ហើយមួយចំនួនទៀតបានផ្គត់ផ្គង់ដោយក្រុមហ៊ុន យើងខ្ញុំគ្រាន់តែធ្វើការងារមួយតូចតាចសាមញ្ញជួយដល់អ្នកក្រីក្រប្រឈមនឹងការលំបាកតែប៉ុណ្ណោះ ។ ទោះបីមានបាតុភាពផ្តើមចេញពីជនលោភលន់ពីជនមួយចំនួនក្តី តែកេសលុយនេះ នឹងមានវត្តមានបន្តរហូតដល់ប្រភពផ្គត់ផ្គង់រីកស្ងួតអស់។
គាត់ប្រាប់បន្តថា ម្ចាស់ក្រុមគឺជាពុទ្ធសាសនិកជនម្នាក់ ចង់ធ្វើរឿងមនុស្សធម៌ ហើយបានជ្រើសរើសវិធីជំនួសឲ្យការផ្តល់បាយទឹកដល់អ្នកក្រនោះ គឺអនុញ្ញាតឲ្យអ្នកទីទ័លម្នាក់ៗអាចយកសន្លឹកលុយក្រដាស ៥.០០០ ដុង ៣សន្លឹក ស្មើនឹង ១៥.០០០ដុង (ប្រមាណ 0.75 USD) ដើម្បីដោះស្រាយទ័លបានខ្លះក្នុងជីវិត ៕