Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ពាណិជ្ជកម្ម កម្ពុជា​ឥណ្ឌូនេស៊ី ប្រមាណ​៤៥០​លាន​ដុល្លារ

spot_img

ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី បានបញ្ជាក់​អំពី​កំណើន​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ (​កម្ពុជា​ឥណ្ឌូនេស៊ី ) គឺមាន​ការកើនឡើង ជា​បន្តបន្ទាប់ ដែល​បច្ចុប្បន្ននេះ មាន​ប្រមាណ​៤៥០​លាន​ដុល្លារ ហើយ​សង្ឃឹមថា នឹងមាន​ការកើនឡើង​ជា​បន្តទៀត​។

​នៅ​វិមាន​សន្តិភាព​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ លោក Pitono Purnomo ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី ចូលជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​ជម្រាបលា​មុន​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា​។​

​ក្នុងជំនួប​នេះ លោក Pitono Purnomo បាន​កោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​ប្រទេស​កម្ពុជា ជាពិសេស​កំណើនសេដ្ឋកិច្ច ស្ថេរភាព និង​សន្តិភាព​ក្នុងប្រទេស ព្រមទាំង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ភាពល្អប្រសើរ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ ទន្ទឹមនឹងនោះ លោក​ក៏បាន​កោតសរសើរ​អំពី​ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។​

​លោក​អគ្គរដ្ឋទូត បាន​កោតសរសើ​ដល់​កម្ពុជា​ដែល​កន្លងមក​បាន​គាំទ្រ​ឥណ្ឌូនេស៊ី ទាំង​ក្នុង​កម្រិត តំបន់ និង​អន្តរជាតិ​។ ចំពោះ​កំណើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​គឺមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​ដែល​បច្ចុប្បន្ននេះ​មាន​ប្រមាណ​៤៥០​លាន​ដុល្លារ ហើយ​សង្ឃឹមថា នឹងមាន​ការកើនឡើង​ជា​បន្តទៀត​។ លោក Pitono Purnomo បាន​កោតសរសើរ​ចំពោះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លង​ទៅដោយ​រលូន និង​ជោគជ័យ​។ លោក​បានអោយ​តម្លៃ​ចំពោះ​សន្តិភាព និង​ការរីកចម្រើន នៅ​កម្ពុជា ហើយ​វាយតម្លៃ​ថាប​ដិ​វ​ត្តិ​ពណ៍​គឺ​មិនអាច​កើតមាន​នៅលើ​ទឹកដី​កម្ពុជា​បានទេ នៅក្រោម​ការគ្រប់គ្រងរ​បស់​សម្តេច​តេ​ជោ​។​

​លោក Pitono Purnomo បង្ហាញ​ពី​ការរីករាយ​ចំពោះ​វិស័យ​ការពារជាតិ​ដែល​ប្រទេស​ទាំងពីរ​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​យ៉ាង​ជិតស្និទ ដែល​កន្លងមក​មានកា​រ​បណ្តុះបណ្តាល​ជួយ​លើក​កំពស់​សមត្ថភាព កងទ័ព​ជា​ដើ​។ ជាមួយគ្នានេះដែរ ឥណ្ឌូនេស៊ី ក៏បាន​ជួយ​បណ្តុះបណ្តាល​និស្សិត​កម្ពុ​ជាជាង​៦០០​នាក់ នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ​។​

​សម្តេច​តេ​ជោ បាន​អរគុណ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត ដែល​បានឃើញ​ច្បាស់​អំពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា​។ កន្លងមកនេះ ឥណ្ឌូនេស៊ី​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ពេលវេលា​ដែល​កម្ពុជា​ស្វែងរក​សន្តិភាព​។ វត្តមាន​ឥណ្ឌូនេស៊ី គឺ​បាន​ជួយ​អោយបាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ផងដែរ​។ ទន្ទឹមនឹង នោះដែរ សម្តេច​តេ​ជោ បាន​សំណូមពរ​អោយ​ខិតខំ​ជំរុញ​ការងារ​ពាណិជ្ជកម្ម​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ​នេះ​អោយមាន​សន្ទុះ​កើនឡើង​ថែមទៀត​។ នៅក្នុង​តំបន់​អាស៊ាន ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែលមាន​ប្រជាជន​ប្រមាណ​ជាង​២៦០​លាន​នាក់ ហើយក៏​ជាទី​ផ្សារ​ធំជាងគេ​នៅក្នុង​តំបន់​អាស៊ាន និង​ជាទី​ផ្សារ ដ៏​ធំ​របស់​កម្ពុជា​ផងដែរ​។ បច្ចុប្បន្ននេះ វិនិយោគិន​ឥណ្ឌូនេស៊ី ក៏​បានមក​វិនិយោគ​នៅ​កម្ពុជា​ផងដែរ ដូចជា​វិស័យ​សុខាភិបាល​ជាដើម​។​

​សម្តេច​តេ​ជោ បាន​សុំអោយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្នា​ជា​បន្ថែមទៀត រួមមាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនៈកិច្ច​រវាង​ប្រទេស​ទាំងពីរ រួមទាំង​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​ប្រមុខ​ដឹកនាំ​កម្ពុជា និង​ឥណ្ឌូនេស៊ី​។ កន្លងមក​យើង​មាន​កិច្ចសហប្រតិបត្តិការ​ដោយ​ក្រសួងការបរទេស​ទាំង​ពីរ​ដែល​ជួបប្រជុំគ្នា​ជាប្រចាំ ប៉ុន្តែ​បាន​ផ្អាក​តាំងពី​ឆ្នាំ ២០១២​មក​។ សម្តេច​តេ​ជោ បានស្នើ​សុំ​ឲ្យ​មានការ​ប្រជុំ​ជាមួយគ្នា​ឡើងវិញ​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អរគុណ​ឥណ្ឌូនេស៊ី​ដែល​កន្លងមកនេះ​បាន​ជួយ​ពលករ​ខ្មែរ​ដែល​រងគ្រោះ​នៅតាម​ទូក​នេសាទ​ខុសច្បាប់​ដោយ​អំពើ​បង្ខិតបង្ខំ​ធ្វើបាប​អោយធ្វើ​ការ​ហួសកម្លាំង ហើយ​បាន​បញ្ជូនមក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​។ ដោយសារ​កំណើន​ភ្ញៀវទេសចរ​មក​កម្ពុ​ជាកា​ន់​តែ​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ សម្តេច​តេ​ជោ បាន​ជំរុញអោយមាន​កិច្ចសហប្រតិបត្តិការ​អោយ​បាន ខ្លាំង​ថែមទៀត លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×