Tuesday, May 24, 2022

​ឃាតកម្ម​វាយ​បុរស​ចំណាស់​ទម្លាក់​ទឹកស្រះ​កណ្តាល​ទីរួមស្រុក​មង្គល​បូរី​

បន្ទាយមានជ័យ : មាន​ឃាតកម្ម​មួយ​កើតឡើង​ភូមិ​ជំទាវ​ឃុំ​ឬ​ស្សូ​ក្រោក កណ្តាល​ទីរួមស្រុក​មង្គលបុរី ខេត្ត​បន្ទាយមានជ័យ ។​
​លោក​វរសេនីយ៍ សិុន ណារ៉ាក់ អធិការនគរបាល​ស្រុក​មង្គល​បូរី​អោយដឹង​ថ្ងៃទី​២២៥​ឧសភា​ថា​:​ជនរងគ្រោះ​ឈ្មោះ សុខ កង ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ ។​

ឃាតកម្ម​នេះ​អាច​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៤​ឧសភា តែ​គេ​ទើប​ប្រទះឃើញ​សព​នៅ​ព្រឹក ថ្ងៃទី​២៥​ឧសភា​២០១៨ ។​ ​យោង​ការពិនិត្យ ធ្វើ​កោសល្យវិច្ច័យ​ឃើញថា នេះ​ជា​ឃាតកម្ម​។​ជនរងគ្រោះ​ត្រូវគេ​វាយ​ទម្លាក់​ទឹក​ស្រះ ។​

នាយការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​អោយដឹងថា​: ជនរងគ្រោះ​ត្រូវ​ជន​មិន​ស្គាល់​មុខ បាន​វាយ​សំលាប់​ទម្លាក​ទឹកស្រះ ។ ​កំលាំង​ជំនាញ បាន​និង​កំពុង​បន្ត​ស្រាវជ្រាវ​បន្ត​៕ ​ដោយ : បន្ទាយ​