Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតករ​កូរ៉េខាងត្បូង​ចង់បាន​អ្នកនាង ស្វែង សុជាតា សម្ដែង​ជាមួយ លោក Rain និង Lee Minho ?

spot_img

​ធ្លាប់មាន​ដំណឹង​ចចាមអារ៉ាម​ក្នុងសង្គម​សិល្បៈ​ថា តារា​សម្ដែង​ស្រី​ដ៏​ឆ្នើម អ្នកនាង ស្វែង សុជាតា ត្រូវបាន​ផលិតករ​កូរ៉េខាងត្បូង​ចាប់អារម្មណ៍ ហើយនឹង​អាច​នាំ​តារា​ស្រី​រូបនេះ​ទៅ​ចាប់​ដៃគូ​សម្ដែង​ជាមួយ​លោក Rain និង Lee Minho ដែល​ខណៈ​នេះ​ផលិតករ​កំពុង​ពិចារណា​ថា​តើ​តារា​ទាំងពីរ​នាក់​នេះ ម្នាក់​ណា​ស័​ក្ដ​សមជា​មួយ​អ្នកនាង ស្វែង សុជាតា ។

​ជុំវិញ​ព័ត៌មាន​ចចាមអារ៉ាម​នេះ អ្នកនាង ស្វែង សុជាតា ផ្ទាល់​បានឱ្យដឹងថា អ្នកនាង​សប្បាយចិត្ត​ណាស់ ប្រសិនបើ​មានឱកាស​សម្ដែង​ជាមួយ​កំពូល​តារា​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​លោក Rain និង Lee Minho ប៉ុន្តែ​វា​គ្រាន់តែ​ជា​ពាក្យ​ល្បី​ត​គ្នា​ប៉ុណ្ណោះ ព្រោះ​កន្លងមក​ក៏មាន​ព័ត៌មាន​ផលិតករ​កូរ៉េ​ចាប់អារម្មណ៍​អ្នកនាង​ដែរ ប៉ុន្មាន​ពុំ​ឃើញ​មាន​អ្នកណា​ទាក់ទង​មក​សោះ ។

​គួរ​បញ្ជាក់ដែរថា អ្នកនាង ស្វែង សុជាតា ជា​តារា​ស្រី​ដ៏​ឆ្នើម​មួយរូប​អាច​សម្ដែង​មាន​គ្រប់​ទម្រង់​ទាំង​តួ​កាច​ឆ្នាស់ និង​កំសត់ ដែល​អ្នកនាង​សម្ដែង​បាន​យ៉ាង​ល្អឥតខ្ចោះ ជាក់ស្ដែង​ដូចជា​កន្លងមកនេះ អ្នកនាង​ក៏ត្រូវ​បាន​ជ្រើស​ជា​អង្គ​សំខាន់បំផុត​ក្នុង​រឿង Hollywood របស់​អ្នកស្រី Angelina Jolie មាន​ចំណងជើង​ថា «First They Killed My Father» ៕ សាវុធ​

 

spot_img
×