ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ដារស្ទឹងព្រែកត្នោត និងសំណង់ធារាសាស្រ្តរួចរាល់ ឆ្នាំនេះនឹងមិនលិចលង់រាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្ដាលទៀតទេ

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម» លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ឆ្នាំនេះទឹកជំនន់ស្ទឹងព្រែកត្នោត នឹងមិនគំរាមកំហែងរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្ដាល ដូចកាលពីឆ្នាំកន្លងទៅនោះទៀតទេ ខណៈបច្ចុប្បន្ននេះ ក្រសួងបាននិងធ្វើការងារយ៉ាងដុតដៃដុតជើង ពាក់ព័ន្ធការស្ដារ និងជួសជុលទំនប់ដ៏សំខាន់មួយនេះឡើងវិញ។

ទាក់ទងនឹងការស្ដារ និងជួសជុលទំនប់ស្ទឹងព្រែកត្នោត លោក ម៉ៅ ហាក់ បានថ្លែងថា យើងបានប្រឹងប្រែងធ្វើយ៉ាងម៉េចដោះទឹកនេះឲ្យបាន ធ្វើម៉េចការពាររាជធានីភ្នំពេញ និងតំបន់មួយចំនួនក្នុងខេត្តកណ្ដាល ពីជំនន់ស្ទឹងព្រែកត្នោត។ ការងារមួយចំនួនយើងធ្វើបន្ដទៀត ប៉ុន្ដែការងារសំខាន់យើងត្រូវត្រៀម ឱ្យបានហ្មត់ចត់ចំពោះជំនន់ព្រែកត្នោតនេះ ហើយសង្ឃឹមថា មិនមានបញ្ហាទៀតទេនៅឆ្នាំនេះ។

ក្នុងការងារខាងលើនេះទៀតសោត គឺក្រសួងធនធានទឹក និងឧតុនិយម បានគិតគូរបង្កើនលំហូរទឹកអតិបរមា បានចំនួន ១៣៥០ម៉ែត្រគូប ក្នុងមួយវិនាទី នៅផ្នែកខាងក្រោម នៃស្ទឹងព្រែកត្នោត បង្កើនលទ្ធភាពដោះទឹកជំនន់នៅផ្នែកខាងលិចនៃរាជធានីភ្នំពេញ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ នេះ ជាជំនួយហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd.។

ក្រោយការសាងសង់រួច គម្រោងនេះ អាចជួយកាត់បន្ថយទឹកជំនន់បានមួយផ្នែកធំ និងអាចការពារទំហំផ្ទៃដីបានចំនួន ២៤៥គីឡូម៉ែត្រការ៉េ ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ បានចំនួន ១០,១៥០ហិកតា នៅរដូវប្រាំង និងចំនួន ១៧,៧៣០ហិកតា ស្រោចស្រពនៅរដូវវស្សា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម