ភ្នំពេញ ៖ ការតភ្ជាប់អគ្គិសនីឲ្យគេហដ្ឋានប្រជាពលរដ្ឋ បានកើនឡើងដល់ជាង៧០ភាគរយហើយ នៅពេលបច្ចុប្បន្ននេះ បើធៀបទៅនឹងកាលពីចុងឆ្នាំ២០១៧ មានត្រឹមតែ៦៨,៦៤ភាគរយប៉ុណ្ណោះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហោះសារនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់លោកផ្ទាល់ ដោយបានបញ្ជាក់ថា” នៅចុងឆ្នាំ ២០១៧ ការភ្ជាប់អគ្គិសនីអោយគេហដ្ឋានប្រជាពលរដ្ឋបានកើនដល់ ២ ៣២០ ០០០ ខ្នងផ្ទះ ត្រូវជា ៦៨,៦៤ % នៃចំនួនផ្ទះសរុបនៅកម្ពុជា (បច្ចុប្បន្នកើនដល់ប្រមាណជាង ៧០ភាគរយ) – របាយការណ៍របស់ក្រសួងរ៉ែ និង ថាមពល “។
នៅដើមឆ្នាំ២០១៦ កន្លងទៅនេះ គេហដ្ឋានប្រជាពលរដ្ឋដែលត្រូវបានភ្ជាប់អគ្គិសនីប្រើប្រាស់មានតែប្រមាណ ៤៨,២៣ភាគរយប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា៕ ដោយ ៖ បញ្ញាស័ក្តិ