ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសស្រាល៣នាក់ និងរបួសធ្ងន់៥នាក់។
យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង រថយន្ដតូច៤គ្រឿង រថយន្ដធុនធំ២គ្រឿង និងផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត រួមមាន ល្មើសល្បឿនកំណត់ មិនគោរពសិទ្ធិ និងប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃ ខែឧសភា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២០៨លើក បណ្ដាលឲ្យមនុស្សស្លាប់១១២នាក់ របួសធ្ងន់ចំនួន១៩០នាក់ និងរបួសស្រាលចំនួន៨១នាក់៕ ដោយ ៖ បញ្ញាស័ក្តិ