ពពួកត្រីឆ្លាមប្រវែងដល់ទៅ ៦ម៉ែត្រ ពិតជាមានកម្លាំងខ្លាំងក្លាអស្ចារ្យ ហើយវាក៏បានធ្វើឲ្យមនុស្សក្នុងនាវាមុជទឹកភ័យស្លន់ស្លោ…។
យានស្រាវជ្រាវ Blue Planet II ត្រូវបានទម្លាក់ចុះបាតសមុទ្រអាត្លង់ ដើម្បីបំពេញការងារស្រាវជ្រាវ។ នៅជម្រៅ ១០០ម៉ែត្រ ពួកគេសំឡឹងឃើញខ្មោចត្រីបាឡែន១កំពុងរលួយក្នុងទឹក ហើយជុំវិញនោះគឺពួកត្រីឆ្លាមកំពុងនាំគ្នា “ជប់លៀង”។ ត្រីឆ្លាមខ្លះក្នុងនោះប្រវែងដល់ទៅ ៦ម៉ែត្រ។
ត្រីឆ្លាមកំពុងហែកសាច់ត្រីបាឡែន
ពេលប្រទះឃើញ “សត្វចម្លែក” ហើយប្រហែលវាគិតថា មានអ្នកដណ្តើមចំណីវា នោះពួកត្រីឆ្លាមធំៗក៏បើកការវាយលុក ដោយបំបុកក្បាល។
ទោះបីជាកញ្ចក់នេះក្រាស់តែវាបានប្រេះ -គ្រោះថ្នាក់មួយព្រោះសម្ពាធរីកអាចបណ្តាលឲ្យមានអាសន្នធំ។
ត្រីឆ្លាមដកថយក្រោយពេលរងរបួស តែក្រុមនាវាមុជទឹកក៏ប្រញាប់ឡើងលើវិញដែរ៕