នៅដើមឆ្នាំ ១៩៩០ អ្នកស្រាវជ្រាវបក្សី Jack Dumbacher បានប្រទះឃើញដោយចៃដន្យ នូវប្រភេទបក្សីមានពិស Hoo ded Pitohuis ដោយសារលោករងជាតិពិសរបស់វាដោយផ្ទាល់តែម្តង។ ពួកវារស់នៅលើកោះអាថ៌កំបាំងនៅ Papua New Guinea ។
បក្សីមានពិស Pitohui
ទោះបីលោកជាអ្នកមានចំណេះដឹងពីបក្សីស៊ីជម្រៅក្តី តែនៅពុំនឹកស្មានថា ប្រភេទបក្សីអាថ៌កំបាំងនេះបែរជាមានពិសគួរឲ្យខ្លាចទៅវិញ។ ស្នាមខ្ញៅរបស់វាបានធ្វើឲ្យមុខរបួសហើម ក្តៅ ស្ពឹក… ហើយប៉ុន្មានម៉ោងក្រោយមកទើបលោកដឹងថា ខ្លួនបានរងជាតិពិសម្យ៉ាងមានឈ្មោះថា Batrachotoxin (ស្រដៀងនឹងកង្កែបអាហ្វ្រិក) អាចបណ្តាលឲ្យអចនលាប្រព័ន្ធសរសៃប្រសាទ។
Pitohui មានតែនៅ Papui New Guinee ប៉ុណ្ណោះ
សំណាងល្អដែលរងទទួលជាតិពិសពុំគ្រប់គ្រាន់ដើម្បី…នៅបរទេស ពិសរបស់វា ប្រសិនបើរងទទួលច្រើននោះអាចបង្កកប្រព័ន្ធសរសៃប្រសាទ មិនអាចដកដង្ហើមបាន ហូរឈាមគ្រឿងក្នុងហើយនឹង …ស្លាប់។
Jack Dumbacher ឧទ្ទេសនាមពីគំហើញ
បក្សីមានពិសដំបូងបង្អស់លើពិភពលោក គេងាយសម្គាល់ដឹងព្រោះពួកបក្សីនេះ វាមានក្លិនស្អុយដូចជាសំរាម ហេតុនេះខ្លះហៅវាថា “បក្សីសំរាម”។
តាមអ្នកវិទ្យាសាស្ត្រមានប្រភេទបក្សីក្នុងអម្បូរនេះ ៦ប្រភេទ ហើយគ្រោះថ្នាក់បំផុត គឺប្រភេទ Hoo dei Pitohui ពួកវាស្ថិតក្នុងពូជពង្ស Oriolidae ៕