Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា​កូនអ្នកមាន​ចិន ៖ កាដូ​សង្សារ​បេះដូង​មួយ មានតម្លៃ 52.000 USD

spot_img

​កូន​សេដ្ឋី​ចិន​ម្នាក់ បាន​បង្ក​ភាព​រំជើបរំជួល​ក្នុង​បណ្តាញ​សង្គម​ប្រទេស​នេះ ខណៈពេល​ដែល​គេ​បាន​កាដូ​ឲ្យ​សង្សារ​ក្នុងឱកាស​បុណ្យខួបកំណើត​កាដូ​រូប​បេះដូង​មួយ ធ្វើ​ពី​ក្រដាសប្រាក់​ប្រភេទ ១០០​យាន់ 3.344​សន្លឹក ដែល​មាន​តម្លៃ​ស្មើនឹង ៥២.០០០​ដុល្លារ ។​

​នារី​ជា​សង្សារ និង​កាដូ​ពិសេស​

​ក្នុង​រូបភាព​បង្ហោះ​លើ​បណ្តាញ​សង្គម គេ​ឃើញ​នារី​រូបនេះ​កំពុង​ឈរ​ឱប​បាច់ផ្កា​ឈរ​ក្បែរ​រូប​បេះដូង​មួយ​ធ្វើ​ពី​ក្រដាសប្រាក់​យាន់ ពណ៌​ក្រហមឆេះ ។​

​ប្រភព​ព័ត៌មាន​ឲ្យដឹងថា ហាង​លក់​ផ្កា​មួយ​បាន​ចាត់​បុគ្គលិក ៧​នាក់ ធ្វើការ​អស់​១០​ម៉ោង ទើប​សម្រេច​បាន​កាដូ​ពិសេស​នេះ ។​

​តាម​ភាសា​ចិន និង​អត្ថន័យ​នៃ​លេខ ៣៣៤៤ មានន័យ​ថា “​មួយជីវិត​គ្រប់​ជាតិ​” នៅក្បែរ​គ្នា​ជា​រៀងរហូត ។​

​ការ​កក្រើក​រញ្ជួយ​បណ្តាញ​សង្គម​ធ្វើ​ឲ្យ​តំណាង​ធនាគារ​ចិន បានប្រកាស​ចោទប្រកាន់​ចំពោះ​យុវជន​នេះ​ថា បាន​បំពាន​ច្បាប់ ព្រោះ​ធ្វើឲ្យ​អន្តរាយ​ដល់ រូបបិយប័ណ្ណ​ផ្លូវការ​របស់​ប្រទេស ។​

​យ៉ាងនេះ​ក្តី​ពេល​ឮ​បែប​នេះ ប្រជា​អិន​ធើ​ណេត​ចិន មិន​នៅ​ស្ងៀម​ឡើយ ពួកគេ​បាន​យកប្រាក់​តាម​បទ​ចម្រៀង​ដ៏​ល្បីល្បាញ The Beatles មាន​ខ្លឹមសារ​ថា ៖ ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ​ដល់​លុយ លុយ​មិន​អាច​ទិញ​ស្នេហា​ឲ្យ​ខ្ញុំ​បាន​ឡើយ ៕ ចន្ទ្រា​

spot_img
×