ការហូបស៊ុតមួយគ្រាប់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយការប្រឈមនឹងជំងឺបេះដូង។ នេះបើតាមលទ្ធផលនៃការ សិក្សាទៅលើមនុស្សចំនួនជាង ៤សែននាក់នៅក្នុងប្រទេសចិន។
ការសិក្សាបញ្ជាក់ថា អ្នកដែលហូបស៊ុតជាប្រចាំអាចកាត់បន្ថយការប្រឈមចំនួន ១៨ភាគរយ ទៅនឹងការស្លាប់ដោយសារជំងឺបេះដូង បើប្រៀបធៀបទៅនឹងអ្នកដែលមិនហូបស៊ុត។
សូមបញ្ជាក់ថា ជំងឺបេះដូង អាចរួមមានជំងឺគាំងបេះដូង ជំងឺបេះដូងដើរខុសធម្មតា និងជំងឺដាច់សរសៃឈាមជាដើម៕ សុភ័ក្ត្រ