ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងាររីកចម្រើនល្អ គ្រប់យ៉ាងសុទ្ធតែទទួលបានលទ្ធផលដូចការទន្ទឹងរង់ចាំ។ រាល់ផែនការហិរញ្ញវត្ថុដែលបានកំណត់ឥឡូវនេះអាចអនុវត្តបាន កុំអល់អែកនាំឲ្យបាត់បង់ឱកាស។ មនោសញ្ចេតនា ៖ អ្នកនៅលីវត្រូវនឹងនរ កុំភ័យខ្លាចអារម្មណ៍ឯកោដែលនាំឲ្យខ្វះការប្រយ័ត្នប្រយែងក្នុងទំនាក់ទំនង។ ទិសនាំលាភ៖ និរតី តំណមទិស ៖ កើត។ ពណ៌នាំសំណាង៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ ។ ការងារមិនដំណើរការដោយស្រួលតាមបំណង ត្រូវខំកសាងទំនាក់ទំនងល្អជាមួយអ្នករួមការងារ កុំលូកលាន់ក្នុងការងារអ្នកដទៃ។ ថ្ងៃនេះមិនត្រូវវិនិយោគទៅលើអ្វីមួយ ព្រោះនឹងនាំឲ្យខាតបង់។ មនោសញ្ចេតនា ៖ មានការលំបាកបន្តិចក្នុងទំនាក់ទំនងមនោសញ្ចេតនាជាមួយដៃគូ។ ទិសនាំលាភ៖ ខាងអាគ្នេយ៍ តំណមទិស ៖ ពាយ័ព្យ។ ពណ៌នាំសំណាង ៖ ក្រហម។ ឆ្នាំយកអាសា ៖ ឆ្នាំម្សាញ់៕
ឆ្នាំខាល ៖ រាសីឡើងខ្ពស់ ។ ការងារមានឱកាសស្គាល់អ្នកធំ អ្នកមានអំណាច ហេតុនេះគ្រប់យ៉ាងសុទ្ធតែបានការជួយជ្រោមជ្រែង។ ថ្ងៃនេះមានទ្រព្យហូរចូលដល់ផ្ទះ ទោះរកស៊ីអ្វីក៏បានចំណេញយ៉ាងពេញចិត្ត។ មនោសញ្ចេតនា៖ កុំឈ្លោះប្រកែកជាមួយដៃគូ ព្រោះអាចឈានទៅដល់ការបែកបាក់។ ទិសនាំលាភ ៖ ពាយ័ព្យ តំណមទិស ៖ អាគ្នេយ៍។ អ្នកយកអាសា ៖ ឆ្នាំមមី៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ ។ មានឱកាសធំដើម្បីផ្លាស់ប្តូរស្ថានភាពការងារបច្ចុប្បន្ន កុំឲ្យខកខានអ្នកនឹងឈានឡើង១កម្រិតទៀត។ ចាយវាយត្រូវសន្សំសំចៃ ព្រោះជាពេលវេលាពុំមានលាភចូលទាល់តែសោះ។ មនោសញ្ចេតនា ៖ អ្នកនៅលីវចូរព្យាយាមចេញក្រៅទាក់ទងជាមួយមិត្តភក្តិថ្មីទើបមានឱកាសជួបមនុស្សក្នុងក្តីស្រមៃ។ ទិសនាំលាភ ៖ពាយ័ព្យ តំណម ៖ អាគ្នេយ៍ ។ ពណ៌នាំសំណាង៖ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំកុរ ៕
ឆ្នាំរោង៖ រាសីស្រុតចុះ ។ ត្រូវប្រយ័ត្នប្រយែងរាល់ការសម្រេចចិត្តក្នុងការងារ ដើម្បីបញ្ចៀសធ្លាក់ក្នុងល្បិចកលរបស់គូសត្រូវ។ ប្រយ័ត្នមានអ្នកអូសទាញបោកប្រាស់លុយកាក់ មនោសញ្ចេតនា ៖ ពុំបានល្អប្រសើរ មានទាស់សម្តីគ្នាបន្តិចបន្តួច។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ និរតី។ ពណ៌នាំសំណាង ៖ ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់ ។ រាសីកំពុងឡើង ធ្វើការអ្វីក៏ទទួលបានជោគជ័យ។ មានឱកាសបង្កើនចំណូល លុយកាក់ហូរចូលដោយមិនបាច់ប្រឹងខ្លាំង។ មនោសញ្ចេតនា ៖ ត្រូវម្ចាស់ការឈាន១ជំហានទៀត ក្នុងទំនាក់ទំនងជាមួយដៃគូទើបមានលទ្ធផលល្អ។ ទិសនាំលាភ ៖ លិច តំណមទិស ៖ ជើង ។ ពណ៌នាំសំណាង ៖ ស។ ឆ្នាំយកអាសា ៖ ឆ្នាំរកា ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់ ។ អាស្រ័យដោយមានអ្នកជួយយកអាសា ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន។ វិនិយោគនឹងមានលទ្ធផលល្អ ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ៖ ជាថ្ងៃពោរពេញដោយភាពរីករាយ និងសុភមង្គលនៅក្បែរមនុស្សជាទីស្រឡាញ់។ ទិសនាំលាភ ៖ ឦសាន តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ , ខៀវ។ អ្នកយកអាសា ៖ ឆ្នាំខាល ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ ។ ការងារពិបាកសម្រេចតាមបំណងរបស់ខ្លួន។ វិនិយោគត្រូវមានទិសដៅច្បាស់លាស់ ព្រោះអាចទទួលបរាជ័យ។ មនោសញ្ចេតនា ៖ អាចដោយសារតែរឿងការងារធ្វើឲ្យឥទ្ធិពលដល់បរិយាកាសក្នុងគ្រួសារ។ ទិសនាំលាភ ៖ កើត តំណមទិស៖ ជើង ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ ។ អ្នកយកអាសា ៖ ឆ្នាំថោះ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារដំណើរការដោយរលូន និងទទួលបានជោគជ័យយ៉ាងធំធេង។ ថ្ងៃនេះមានការរំខានបន្តិចដែលតម្រូវឲ្យអ្នកត្រូវចំណាយខ្ទង់ប្រាក់ក្រៅគម្រោង។ មនោសញ្ចេតនា ៖ ល្អប្រសើរ តែកុំភ្លេចត្រូវរក្សាភាពរ៉ូមែនទិច។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ ត្បូង។ ពណ៌នាំសំណាង ៖ ស ។ ឆ្នាំយកអាសា ៖ ឆ្នាំរកា៕
ឆ្នាំរកា ៖ រាសីស្រុតចុះ ។ មិនត្រូវសម្រេចចិត្តដោយខ្លួនឯង រាល់កិច្ចការទាំងឡាយចាំបាច់ត្រូវសាកសួរយោបល់សមូហភាពដើម្បីបញ្ចៀសកំហុសឆ្គង។ ចំណូលមិនស្ថិរភាព ត្រូវកែសម្រួលចំណាយឲ្យសមស្រប។ មនោសញ្ចេតនា ៖ អ្នកបានរៀបការមនោសញ្ចេតនាប្តីប្រពន្ធនឹងមានរឿងរកាំរកូស ត្រូវព្យាយាមដោះស្រាយឲ្យបានល្អ។ ទិសនាំលាភ ៖ និរតី តំណមទិស ៖ កើត។ ពណ៌នាំសំណាង ៖ ស ។ អ្នកយកអាសា ៖ ឆ្នាំវក៕
ឆ្នាំចរ ៖ រាសីល្អមធ្យម។ អាស្រ័យដោយការសហការយ៉ាងល្អជាមួយអ្នករួមការងារ ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែទទួលលទ្ធផលហួសពីការរំពឹងទុក។ ថ្ងៃនេះចេញក្រៅមិនត្រូវយកលុយកាក់ឬរបស់មានតម្លៃច្រើនដាក់តាមខ្លួន។ មនោសញ្ចេតនា ៖ មានឱកាសជួបមនុស្សក្នុងសុបិន្ត កុំស្ទាក់ស្ទើរត្រូវម្ចាស់ការមុនទើបទំនាក់ទំនងអាចឈានទៅមុខបាន។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ លិច ។ ពណ៌នាំសំណាង ៖ ផ្ទៃមេឃ ។ អ្នកយកអាសា ៖ ឆ្នាំខាល៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម ។ ការងារជួបការលំបាកតែងមានអ្នកជួយយកអាសា។ មានឱកាសវិនិយោគធំ ចូរក្តាប់យកឲ្យបាន។ មនោសញ្ចេតនា ៖ អ្នកនៅលីវត្រូវឧស្សាហ៍ចេញក្រៅជួបជុំមិត្តភក្តិ មិនត្រូវសំងំតែងក្នុងផ្ទះ រីឯអ្នកមានគ្រួសារត្រូវប្រយ័ត្នមានជនទី៣ ជ្រៀតចូល។ ទិសនាំលាភ ៖ ជើង តំណមទិស ៖ អាគ្នេយ៍ ។ ពណ៌នាំសំណាង ៖ ខ្មៅ។ អ្នកយកអាសា ៖ ឆ្នាំជូត ៕