Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋវិទូធនាគារពិភពលោក អះអាងថា សេដ្ឋកិច្ចកម្ពុជា ផ្លូវទៅមុខនៅស្រពិចស្រពិលនៅឡើយ ប៉ុន្តែរំពឹងថា នឹងមានកំណើនជាមធ្យម ៦ភាគរយ ក្នុងមួយឆ្នាំ

ភ្នំពេញ៖ បើយោងតាម លោកស្រី ម៉ារី យ៉ាម សាលីម ប្រធានគ្រប់គ្រងការិយាល័យធនាគារពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កម្ពុជា បានប្រើយុទ្ធសាស្ត្ររស់នៅជាមួយកូវីដ-១៩ ហើយបានបង្កលក្ខណៈឲ្យសេដ្ឋកិច្ចកម្ពុជា មានដំណើរការឈានទៅស្ដារស្ថានភាពឡើងវិញ។

ប៉ុន្តែលោកស្រី បានលើកឡើងថា ផ្លូវសេដ្ឋកិច្ចទៅមុខទៀត នៅស្រពេចស្រពិលនៅឡើយ។ នៅក្នុងដំណាក់កាលមធ្យម សេដ្ឋកិច្ច ត្រូវបានរំពឹងថា នឹងមានកំណើនជាមធ្យម ៦ភាគរយក្នុងមួយឆ្នាំ ដោយសារអំណោយផលពីច្បាប់វិនិយោគថ្មី អមដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីនានា សម្រាប់ជួយជំរុញការវិនិយោគ និងការធ្វើពាណិជ្ជកម្មផង។

អ្នកជំនាញសេដ្ឋកិច្ច បានឲ្យដឹងថា ថ្វីត្បិតតែរបាយការណ៍ស្ដីពីបច្ចប្បន្នភាពសេដ្ឋកិច្ចនៅកម្ពុជារបស់ធនាគារពិភពលោកបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយក្នុងឆ្នាំ ២០២២ ប៉ុន្តែផ្លូវទៅមុខទៀតនៅស្ថិតក្នុងភាពមិនប្រកដប្រជានៅឡើយ។ ការឡើងថ្លៃឥតឈប់ឈរនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែឡើង ហើយនៅកម្ពុជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពីវិបត្តិនេះ។

ទន្ទឹមនឹងនេះ របាយការណ៍ធនាគារពិភពលោកក៏បានចង្អុលបង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជានៅខ្វះការអភិវឌ្ឍនៅឡើយ ហើយសមត្ថភាពបំពេញមុខងាររបស់ផ្នែកឡូហ្ស៊ីស្ទិក (logistics) នៅក្នុងប្រទេសនេះក៏នៅមានកម្រិតទាប ធៀបទៅនឹងប្រទេសដទៃនៅក្នុងតំបន់ ដែលជាហេតុញ៉ាំងឲ្យការចំណាយកាន់តែខ្ពស់។

គួរបញ្ជាក់ថា អ្វីដែលគួរអោយកត់សំគាល់នោះគឺ មុននឹងមានការផ្ទុះជំងឺរាតត្បាតកូវីដ១៩ កម្ពុជាគឺប្រទេសឈានមុខមួយលើពិភពលោក ខាងផ្នែកកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រ។ ប្រទេសកម្ពុជា ធ្លាប់រក្សាបានកំណើនសេដ្ឋកិច្ចក្នុងអត្រាមធ្យម ៧,៧ភាគរយ ក្នុងមួយឆ្នាំ៕

×