ភ្នំពេញ៖ ក្រុមអ្នកជំនាញខាងសេដ្ឋកិច្ចនៅកម្ពុជា នឹងចូលរួមចែករំលែកបទពិសោធន៍ ក្នុងវេទិកាម្ចាស់អាជីវកម្មក្រោយកូវីដ-១៩និងរលកសេដ្ឋកិច្ចសាកលថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ ដើម្បីផ្តល់ព័ត៌មាន ដល់ម្ចាស់អាជីវកម្មពីដំណើរអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម SME បញ្ហាសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចតំបន់ និងផែនការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់វិស័យសេដ្ឋកចិ្ចកម្ពុជា។


លោក កឹម អឿន ស្ថាបនិក និងអគ្គនាយកសហគ្រាសអប់រំហូមឌូខេសិន បានមានប្រសាសន៍ថា វេទិកានេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ព័ត៌មានដល់អាជីវករថា ទៅថ្ងៃអនាគត SME មានដំណើរអភិវឌ្ឍន៍ទៅណា? សេដ្ឋកិច្ចពិភពលោកទៅណា? សេដ្ឋកិច្ចតំបន់ សេដ្ឋកិច្ចប្រទេសកម្ពុជាកំពុងតម្រង់ទៅណា? ហើយបានជះឥទ្ធិពលអ្វីខ្លះ ទាំងវិជ្ជមានទាំងអវិជ្ជមានមកលើម្ចាស់អាជីវកម្ម។ លើសពីនេះ នឹងជួយឱ្យអាជីវករត្រៀមខ្លួនការប្រឈមបន្ទាប់ពីវិបត្តិកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅខាងមុខនេះ និងត្រៀមខ្លួនដើម្បីចាប់យកឱកាសផងដែរ។

ហូមឌូខេសិន Home ducation បានបង្កើតឡើងក្នុងគោលបំណង ដោះស្រាយបញ្ហាខាងលើ ដោយប្រយោល និងដោះស្រាយបញ្ហាអាយុជីវិតរបស់អាជីវកម្មគឺ “ទីផ្សារ និងការលក់” “ហិរញ្ញវត្ថុ “និង “មនុស្ស“ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម(SME)ដោយផ្ទាល់កម្មវិធីនេះក៏ជាវេទិកាសម្រាប់អាជីវករបង្ហាញខ្លួន និងផ្សព្វផ្សាយផលិតផល ព្រមទាំងផ្តល់ព័ត៌មាន ពីយន្តការគាំពារ និងគោលនយោបាយ របស់ស្ថាប័នអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។

អ្វីដែលគួរអោយកត់សំគាល់នោះគឺ មុននឹងមានការផ្ទុះជំងឺរាតត្បាតនេះ កម្ពុជាគឺប្រទេសឈានមុខមួយលើពិភពលោក ខាងផ្នែកកំណើនសេដ្ឋកិច្ច និង ការកាត់បន្ថយភាពក្រីក្រ។ ប្រទេសនេះធ្លាប់រក្សាបានកំណើនសេដ្ឋកិច្ចក្នុងអ តាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ។ ថ្វីត្បិតតែរបាយការណ៍ស្ដីពីបច្ចប្បន្នភាពសេដ្ឋកិច្ចនៅកម្ពុជារបស់ធនាគារពិភព លោកបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ ភាគរយក្នុងឆ្នាំ២០២២ ប៉ុន្តែផ្លូវទៅមុខទៀតនៅ ស្រពេចស្រពិលនៅឡើយ។ ការឡើងថ្លៃឥតឈប់ឈរនៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឲ្យកាន់តែឡើង ហើយនៅកម្ពុជាគ្រួសារក្រីក្រនិងងាយរងគ្រោះពីវិបត្តិនេះ៕
