Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ឈ្មោះ សុន ពិសាល ដែលមាន​ជំនាញ​ខាង​ប្រដាល់​រាស្ត្រ​ទន់ខ្សោយ ត្រូវបាន​ឃាត់ខ្លួន និង​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល ដែល​ប្រើ​ហឹ​ង្សា​លើ​យុវជន​ម្នាក់ ឲ្យ​រងរបួស​ធ្ងន់ កាលពី​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​សាកសួរ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ហើយ​នៅ​រសៀល​ថ្ងៃទី​២៦​ឧសភា ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។​

​មន្ត្រីនគរបាល​រូបនោះ​មានឈ្មោះ សុន ពិសាល ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ទោ​តួនាទី នាយរង​ផ្នែក នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ បច្ចេកទេស វិទ្យាសាស្ត្រ ។ ចំណែក​បក្ខពួក​ជាច្រើន​នាក់​ទៀត​បាន​រត់គេចខ្លួន ។​

​ទង្វើ​របស់​មន្ត្រីនគរបាល​ពាល​រូបនេះ​បង្ក​ឲ្យ​មហាជន​រិះគន់​កក្រើក​ហ្វេ​ស​ប៊ុ​ក និង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​នគរបាលជាតិ ចាត់​វិធានការណ៍​ច្បាប់ និង​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​មន្ត្រី​ល្អ​ត្រឹមត្រូវ​ទូទាំងប្រទេស ។​

​ជាមួយគ្នា​នោះដែរ​នាពេល​កន្លងមក មន្ត្រីនគរបាល​ឈ្មោះ សុន ពិសាល ក៏​ធ្លាប់​ប្រព្រឹត្ត​ដូចជា​ករណី​នេះដែរ ក្នុង​ការចាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​វាយ​ធ្វើ​ស៊ី​យក​របស់របរ​ជាដើម ហើយ​រឿងនេះ​ត្រូវបាន​បែកធ្លាយ​ក្រុមនគរបាល​ដែលមាន​ជំនាញ​ខាង​ប្រដាល់​រាស្ត្រ ជា​មុខសញ្ញា​ចាស់​ធ្លាប់​វា​រាស្ត្រ​កន្លងមក​ដែរ​។​

​មន្ត្រីនគរបាល​ឈ្មោះ សុន ពិសាល ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​បន្ទាប់ពី​មន្ត្រីនគរបាល​រូបនេះ ប្រើ​ហឹ​ង្សា​លើ​យុវជន​ម្នាក់ ដែល​គ្មាន​កំហុស បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​យប់​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ ២០១៨ គឺជា​មុខសញ្ញា​ចាស់ ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ហឹ​ង្សា​ទៅលើ​យុវជន​ផ្សេងទៀត​កាលពី​ឆ្នាំមុន​ដែរ ដែល​កាលនោះ សុន ពិសាល ជា​មន្ត្រីនគរបាល​ពន្លត់​អគ្គីភ័យ ។ បន្ទាប់ពី​មាន​បញ្ហា សុន ពិសាល បាន​ផ្ទេរ​ភារកិច្ច​ពី ការិយាល័យ​នគរបាល​បង្ការ និង ពន្លត់​អគ្គិភ័យ មក​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បច្ចេកទេស​វិទ្យាសាស្ត្រ ហើយ​បាន​ឡើង​ឋានៈ​ជា​នាយរង​ផ្នែក​ថែមទៀត ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​ខំ​មិន​ថា កម្ម​ពៀរ​ពិតជា​មាន​មែន ជន​ណា​សាង​អី​ទទួល​នឹង ។ ពេលនេះ​គុក​ព្រៃ​ស រៀបចំ​ទទួល​មន្ត្រីនគរបាល​ល្មើសច្បាប់ សុន ពិសាល ហើយ ។​ចំំ​ណែ​ក​ជនរងគ្រោះ​ឈ្មោះ អ៊ឹម បញ្ញា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៨៤ ផ្លូវលំ ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លោង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​​

spot_img
×