បន្ទាយមានជ័យ : នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបអ្នកជួញដូរគ្រឿងញៀនបានម្នាក់ ហើយដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួនជាច្រើនកញ្ចប់តូច កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវខាងកើតជាប់សណ្ឋាគារ លីហេងឆាយ ស្ថិតក្នុងភូមិបាលិលេយ្យ ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោក វីរ:សេនីយ៏ឯកធិន ស៊ិនដេត អធិការនគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា : ជនសង្ស័យមានឈ្មោះ សុភក្ក័ សម្ភស្ស ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កំលាំងបានចុៈទៅត្រួតពិនិត្យបន្ទប់ដេករបស់ជនសង្ស័យ នៅចំណុចភូមិព្រៃព្រិច សង្កាត់ក្រុងប៉ោយប៉ែត ហើយបានរកឃើញម្សៅក្រាមសថ្លាចំនួន ១១ កញ្ចប់តូច ថែមទៀតនិងដបកែឆ្នៃសំរាប់ជក់២ ដែកកេៈ ៦ ថង់សថ្លាសំរាប់ច្រកថ្នាំញៀនមួយចំនួន ។
ក្រោយយពីបញ្ជូនមក ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ឧសភា បានសួរនាំនិងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការ៕ ដោយ : បន្ទាយ