Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ជនល្មើស​ដែល​សម្លាប់​ជនរងគ្រោះ នៅ​ភូមិ​ជំទាវ កណ្តាល​ទីរួមស្រុក​មង្គល​បូរី​

spot_img

​បន្ទាយមានជ័យ : មកទល់​ម៉ោង​៨​និង​១៥​នាទី​ព្រឹក ថ្ងៃទី​២៧ ខែឧសភា នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ចេ​ត្ត​បន្ទាយមានជ័យ​និង​នគរបាល​អធិការដ្ឋាន​ស្រុក​មង្គល​បូរី​បាន​បំបែកសំណុំរឿង​ហើយ​។ ឃាតកម្ម​ដែល​ចាប់អារម្មណ៍​ខ្លាំង​មួយ​នៅ​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ កាលពី​យ​ប​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៨ កន្លងមក​នោះ បាន​ប្រាប់​គេហទំព័រ cen.com.kh ថ្ងៃទី​២២ ខែឧសភា ថា លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី សិទ្ធិ ឡោះ ស្នងការរង​ទទួល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​អោយដឹងថា ៖ ករណី​ឃាតកម្ម​នៅ​ភូមិ ជំទាវ ឃុំ​ស្រុក​ដូចខាងលើ ចំពោះ​ជនរងគ្រោះ​ឈ្មោះ សុខ កង ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ គឺ​បង្កដោយ​ជនល្មើស​ឈ្មោះ ឈ្មោះ អី​វ ប៊ុន​ម៉ៅ​អាយុ ៣២ ឆ្នាំ លំនៅ​ភូមិ​ឃុំ​ជាមួយ បាន​វាយ​នឹង​ដំបង​ឈើ​វាយ​សម្លាប់​ទម្លាក់​ទឹកស្រះ ក្នុងភូមិ ។​

ជនល្មើស​បាន​សារ​ភា​ថា ខ្លួន​សម្លាប់​ជនរងគ្រោះ​ព្រោះ​មានទំនាស់​ពាក្យសំដី​បន្តិចបន្តួច​ប៉ុណ្ណោះ​។
លោក សិទ្ធិ ឡោះ បន្តថា ៖ ករណីនេះ កំលាំង​នគរបាល​ដែល​បាន​ជំនួយ​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​និង​កិច្ចសហការ ក៏ដូចជា​តម្រុយ​ពី​ជំនាញ​ស្រាវជ្រាវ​នានា បាន​ឈានដល់​ឃាត់ខ្លួន​ជនល្មើស ហើយ​នាំមក​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​បន្ថែម រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាន​ដើម្បី​អនុវត្តន៍​តាម​និតិ​វិធី​បន្ត​៕ ដោយ : បន្ទាយ​

spot_img
×