Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិនល្អ ប្រយ័ត្ន​មាន​មនុស្ស​រំខាន​អុកឡុក ។ លុយកាក់ ធ្លាក់ចុះ គួរ​ចាយវាយ​សន្សំសំចៃ បញ្ចៀស​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា មានរឿង​ស្មុគស្មាញ ឈ្លោះប្រកែក​គ្នា​។​

ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រព្រឹត្ត​ទៅ​ដូច​ធម្មតា ពុំ​កើត​មាន​រឿង​អ្វី​ខុស​បំណង ។ លុយកាក់ មិន​ល្អ​ប្រសើរ ចំណាយ​ច្រើន​ជាង​ចំណូល ។ មនោសញ្ចេតនា ប្រយ័ត្ន​មាន​វត្តមាន “​ជន​ទី ៣” មក​បំបែកបំបាក់​ស្នេហា​អ្នក ។​

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ ទោះបី​មាន​អ្នក​ច្រណែនឈ្នានីស​ក៏​មិន​អាច​ធ្វើ​អ្វី​កើត រាល់​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ថ្ងៃនេះ​មាន​ឱកាស​រក​ប្រាក់​មាន​ច្រើន​ចំពោះ​មុខ តែ​គួរ​ស្តាប់​យោបល់​អ្នក​ជុំវិញខ្លួន មុន​ពេល​សម្រេច​ចិត្ត​វិនិយោគ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន មិន​ត្រូវ​លូកលាន់​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ ត្រូវ​សកម្ម​ស្វែងរក​ឱកាស​ទាញ​ចំណូល​ដោយ​ខ្លួនឯង ។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល ។​

​ឆ្នាំ​រោង ៖ ការងារ ថ្ងៃនេះ​អ្នក​មាន​រឿង​មិន​សប្បាយចិត្ត នាំ​ឲ្យ​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​ទិន្នផល​ការងារ ត្រូវ​ខំ​សម្រួល​ស្មារតី​មកវិញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ ប្រយ័ត្ន​មាន​បាត់​បង់ប្រាក់ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ជាង​មុន​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ រីកចម្រើន មាន​អ្នក​ជួយ​អាសា​គ្រប់ពេល ។ លុយកាក់ មិន​ល្អ​ប្រសើរ ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការចេញ​ទុន​រកស៊ី ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ អាច​រកឃើញ​ឱកាស​ជំនួញ ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ពី​ការ​ស្គាល់​ទំនាក់ទំនង​មិត្តភក្តិ​ថ្មី ។ លុយកាក់ មិនគួរ​បោះទុន​វិនិយោគ​ធំ ចូរ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូចៗ ។ មនោសញ្ចេតនា ៖ មិនល្អ មាន​ការខ្វែងគំនិត​គ្នា​ច្រើន ។​

​ឆ្នាំ​មមែ ៖ ការងារ មាន​អ្នក​ជួយ​ជ្រោមជ្រែង ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ វិនិយោគ​អំណោយផល​ល្អ និង​ថែម​ទាំង​មាន​អ្នក​ជួយ​ទំនុកបម្រុង​លុយកាក់​ទៀតផង ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ។​

​ឆ្នាំ​វក ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិនត្រូវ​មាន​ចិត្ត​លោភលន់​ជ្រុល ដែល​នឹង​នាំ​ឲ្យ​ជួប​រឿង​ស៊យ ។ មនោសញ្ចេតនា កុំឲ្យ​រឿង​លុយកាក់ ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក ។​

​ឆ្នាំ​រកា ៖ ការងារ កើត​មាន​បញ្ហា​ច្រើន ត្រូវ​ប្រញាប់​ដោះស្រាយ​កុំ​បង្អង់​យូរ ។ លុយកាក់ គួរ​ស្វែងរក​ជំនួយ​ដើម្បី​ដោះស្រាយ​ឧបសគ្គ​ខាង​ហិរញ្ញវត្ថុ ។ មនោសញ្ចេតនា និយាយស្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំចរ ៖ ការងារ មិន​ត្រូវ​ឲ្យ​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ដល់​ការងារ ។ លុយកាក់ ជា​ថ្ងៃ​អំណោយផល​ល្អ​សម្រាប់​ការរក​លាភ​ចូល តែ​ក៏​គួរ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ខ្លួនឯង​ផង ។ មនោសញ្ចេតនា បង្ការ​កុំឲ្យ​មាន​វត្តមាន “​ជន​ទី ៣” ។​

​ឆ្នាំ​កុរ ៖ ការងារ កើត​មាន​រឿង​ចៃដន្យ ធ្វើឲ្យ​ខូច​គម្រោង​ការងារ​ដំបូង ។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ៕​

spot_img
×