អ្នកសារព័ត៌មាន RT បានមានវត្តមានក្នុងប្រតិភូអ្នកកាសែតបរទេស ធ្វើដំណើរទៅកាន់ទីលានសាកល្បងនុយក្លេអ៊ែរ Punggye-ri នៅភាគឦសាន្តប្រទេសចិន ក្នុងនោះមានការជិះរថភ្លើងដ៏ទំនើបមួយ ។ តាមអ្នកកាសែត Igor Zhdanov របស់ RT ពិព័ណ៌នាថា “ដូចជារថភ្លើងសម្រាប់លោកតែម្នាក់” ។ ដើម្បីឲ្យសមនឹងព្រឹត្តិការណ៍ដ៏ធំធេងនេះ ទើបបុគ្គលិកបម្រើការសុទ្ធតែពាក់អាវ Vest ពណ៌សស្គុះ ហើយបម្រើការហូបចុកមួយពេលមានម្ហូប១០មុខ ។
ថ្វីត្បិតតែបានធ្វើដំណើរតាមរថយន្តភ្លើង យ៉ាងឡូយបែបនេះក្តី ប៉ុន្តែអ្នកកាសែតអន្តរជាតិ ពុំអាចសំឡឹងឃើញអ្វីច្រើននូវទេសភាពខាងក្រៅ ដោយហេតុថា បង្អួចទាំងអស់សុទ្ធសឹងត្រូវបានបិទជិតដើម្បីកំបាំងភ្នែកអ្នកដំណើរបរទេសមិនអាចឃើញបានជីវិតពិតនៅកូរ៉េខាងជើង ។
តំបន់សាកល្បងនុយក្លេអ៊ែរគឺជាតំបន់ភ្នំមួយស្អាតណាស់ ។ បណ្តាមន្ត្រីកូរ៉េខាងជើង ធានាជាមួយអ្នកកាសែតថា នឹងពុំមានការជ្រាបចេញវិទ្យុសកម្ម ប៉ុន្តែអ្នកកាសែតជាច្រើននៅតែប្រយ័ត្នប្រយែងទាញម៉ាសមុខមកពាក់ការពារ ហើយមុននោះ អ្នកខ្លះនៅបានយកតាមទាំង “ឧបករណ៍វាស់ស្ទង់វិទ្យុសកម្ម” ប៉ុន្តែត្រូវបានសមត្ថកិច្ចនៅច្រកទ្វារចូលរឹបអូសឡើង ។
អ្នកកាសែតទាំងឡាយត្រូវបានអនុញ្ញាតឲ្យថតរូបនៅល្អាងភ្នំមួយចំនួននៅទីលានសាកល្បង Punggye-ri ខណៈពេលដែលមន្ត្រីកូរ៉េខាងជើងត្រៀមបង្កប់បរិក្ខារបន្ទុះ។ គេសំឡឹងឃើញខ្សែជាច្រើននៅតាមជញ្ជាំងនៃល្អាងភ្នំ រួចបន្ទាប់មកការផ្ទុះជាបន្តបន្ទាប់មួយធ្វើឲ្យកម្សួលធូលីថ្មខ្ទាតពាសពេញលើលំហ ហើយពុំមែនបំផ្លាញចោលតែល្អាងភ្នំប៉ុណ្ណោះទេ សូម្បីមូលដ្ឋានលើផ្ទៃដីក៏ត្រូវខ្ទេចខ្ទីដែរ ។
ខាងក្រោមគឺជាខ្សែវីដេអូ និងរូបភាពដែលផ្តល់ឲ្យដោយអ្នកយកព័ត៌មាន RT រូបនេះ