Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​ម្លេះ ធ្វើ​ទារុណកម្ម​លើ​កូនឈ្នួល វាយ ចាក់ ឈាន​ដល់​បង្អត់បាយ ៤​ឆ្នាំ ទើប​បែកធ្លាយ​រឿង សមត្ថកិច្ច​អន្តរាគមន៍ រំដោះ​ក្មេងរងគ្រោះ​

spot_img

​ភ្នំពេញ ៖ ក្មេងស្រី​ម្នាក់​អាយុ​១៦​ឆ្នាំ ជា​កូនឈ្នួល បម្រើ​ការងារ​នៅ​ផ្ទះ​អ្នកលក់​សម្លៀក​បំពាក់​មួ​យ​កន្លែង នៅជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​ស្ត្រី​ម្ចាស់ផ្ទះ ជា​ជនជាតិ​ចិន​ប្រើ​អំពើហឹង្សា ធ្វើ​ទារុណកម្ម វាយ ចាក់ ឈាន​ដល់​បង្អត់បាយ អស់​រយៈពេល​៤​ឆ្នាំ ដោយ​ទង្វើរ​សាហាវ​ពេក ទើប​នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បែកធ្លាយ​រឿង​ដោយមាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ជិតខាង ដល់​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍ រំដោះ​ក្មេងស្រី ចេញពី​ផ្ទះ​កើតហេតុ កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។​

​សមត្ថកិច្ច​មូលដ្ឋាន បានបញ្ជាក់​ថា ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ជា ស្រីនូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ រស់នៅ​ឃុំ​ទំនប់​ថ្មី ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​យក​មក​ធ្វើការ​នៅ​ទីនោះ តាំងពី​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ​។ ក្រុម​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​និយាយថា ស្ត្រី​ជា​ថៅកែ​ហាង​លក់​សម្លៀកបំពាក់​ខាងលើ បាន​ប្រើប្រាស់​អំពើហិង្សា ធ្វើ​ទារុណកម្ម វាយ ចាក់ និង​បង្អត់អាហារ​ក្មេងស្រី​រងគ្រោះ ដោយ​ទង្វើ​នេះ បាន​កើតឡើង​អស់​រយៈពេល​៤​ឆ្នាំ កន្លងមកហើយ តែ​ដោយសារ​តែ​ទង្វើ​សាហាវ​ព្រៃផ្សៃ​ពេក ទើប​មាន​អ្នកជិតខាង​បាន​ប្តឹង​ទៅ​សមត្ថកិច្ច ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍ ដល់​ក្មេង​ស្រី​អភ័ព្វ​នោះ ទើប​នៅ​វេលា​ម៉ោង​ខាងលើ​នេះ សមត្ថកិច្ច​បាន​នាំ​កម្លាំង ចុះ​ទៅ​សួរនាំ​ថៅកែ​ស្រី​រូបនោះ​។​

​អំពើហិង្សា​ទៅលើ​ក្មេង​ស្រី​ជា​ឈ្នួល​បម្រើ​នោះ ត្រូវបាន ស្រី​ពៅ និយាយថា ចាប់តាំងពី​ពេល​មក​ធ្វើការ​នៅ​ទី​ក្នុង​ថ្ងៃ​ដំបូង​ម្ល៉េះ គឺ​ស្ត្រី​ជនជាតិ​ចិន​នោះ បាន​ធ្វើបាប​ជា​រៀងរាល់ថ្ងៃ ដោយ​ចោទប្រកាន់​ថា នាង​ធ្វើការ​យឺត មិនទាន់​ការបញ្ជា​របស់​គេ​។ នាង បាន​បន្តថា ក្នុង​រយៈពេល​៤​ឆ្នាំ ខ្ញុំ​បាន​ទៅលេង​ផ្ទះ​នៅ​ស្រុក​កំណើត​បាន​ម្តង​ដែរ ប៉ុន្តែ​មិន​ហ៊ាន​និយាយ​នេះ​ប្រាប់​ឪពុក​ម្តាយ​ទេ ព្រោះ​ខ្លាច​ការ​គំរាម​របស់​ស្ត្រី​នោះ ហើយ​រាល់ពេល​ដែល​ម្តាយ​ទូរស័ព្ទ​មក​សួរ​សុខ​ទុក​ម្តងៗ គឺ​មិន​ហ៊ាន​និយាយ​រឿង​ការ​វាយ​ធ្វើបាប​ប្រាប់​ម្តាយ​ទេ ព្រោះ​ស្ត្រី​នៅ​ឈរ​ចាំ​និង​ក្តិច​មួល​ពីក្រោយ​ខ្នង ហើយ​ស្ត្រី​នោះ​បាន​និយាយ​គំរាមថា បើ​ចង់​ទៅ​ស្រុក​វិញ ទាល់តែឲ្យ​ម្តាយ​នាងឯង​យក​លុយ​មក​សង​វិញ​។ ប៉ុន្តែ​នាង​បន្តថា ក្នុង​ពេល​ដំបូង​ដែល​ម្តាយ​នាង យក​នាង​មក​ធ្វើការ​នៅផ្ទះ​នេះ គឺ​ម្តាយ​បាន​យក​លុយ​ពី​ស្ត្រី​នោះ​មុន តែ​មិនដឹងថា​លុយ​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​”​។​

​ក្មេង​រងគ្រោះ​បាន​និយាយថា បន្ទាប់​ពី​ត្រូវបាន​បងប្អូន និង​សមត្ថកិច្ច​ជួយ​រំដោះ​ខ្ញុំ​ចេញពី​ផ្ទះ​ស្ត្រី​កំណាច​នេះ ខ្ញុំ​ចង់​ទៅ​ស្រុកកំណើត​វិញ ខ្ញុំ​រាង​ហើយ​លែង​ចង់​មក​ធ្វើការ​ស៊ីឈ្នួល​គេ​ទៀត​ហើយ​។​

​ក្នុងករណីនេះ ក្នុងពេល​ដែល​មាន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ទៅ​រំដោះ​ក្មេងរងគ្រោះ​នោះ ស្ត្រី​ជនជាតិ​ចិន​នោះ​តែ​មក​និយាយ​គំរាមកំហែង​លើ​ក្មេង ដែល​មើល​សភាព​ក្មេងស្រី​រងគ្រោះ​ឡើង​ភ័យញ័រ​ខ្លួន ញ័រមាត់ និយាយ​ស្ទើរតែ​មិន​ចេញ​។ ស្ត្រី​នោះ​ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ផងដែរ និង​ស្វែងរក​ភស្តុតាង​ដើម្បី​ដាក់បន្ទុក​លើ​ស្ត្រី​នោះ​។​

​ក្មេងស្រី​រងគ្រោះ ក៏​បាន​បង្ហាញ​នូវ​ស្លាម​ស្នាម​លើ​ដងខ្លួន​របស់​នាង​ឲ្យ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​មើល​ផងដែរ ហើយ​និយាយ​ថា ស្ត្រី​នោះ បាន​យក​ដែក​ហាល​ខោអាវ​វាយ​នាង បែកក្បាល​ចេញ​ឈាម​មាន​ចំនួន​ពីរ​ដង បែក​ចង្កា​ម្តង បែក​ស្លឹកត្រចៀក​ម្តង និង​ជាំភ្នែក ជាំ​ថ្ពាល់ ជាំ​ខ្នង ជើង ដៃ ស្មា និង​ថ្ងៃ​ចុងក្រោយ​នេះ​វាយ​នាង​ពក​ក្បាល​ពីរ​ដុំ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×