Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រឿង​ប្អូនថ្លៃ​នាយ​ពាក់​មី​គេ​បើក​រថយន្ត​បុក ព្រម​ទទួលយក​សំណង​៤០០០​ដុល្លារ តែ​បណ្តឹងអាជ្ញា​នៅតែ​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ រឿង​ប្អូនថ្លៃ​នាយ​ពាក់​មី ដែល​ត្រូវ​ជនល្មើស​បើករថយន្ត​ដេញ​បំបុក​នោះ ភាគី​ជនរងគ្រោះ​និង​ភាគី​ជនបង្ក បាន​មក​ជួប​គ្នា​ចរចា នៅ​ចំពោះមុខ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​ធ្វើ​ការដោះស្រាយ ដោយ​ជំ​ហ៊ាន​ទី​១ ភាគី​ទាំង​២ បាន​យល់ព្រម​ឯកភាព ក្នុង​នោះ​ភាគី​ជនរងគ្រោះ​បាន​យល់ព្រម​ទទួលយក​សំណង​ចំនួន​៤០០០​ដុល្លារ ក្នុង​ដំណាក់កាល​ទី​១ ចំណែក​ដំណាក់​បន្តទៀត នឹង​ចរចា​គ្នា​បន្ត​រហូត​ទាល់តែ​បញ្ចប់​រឿង​នេះ​ទាំងស្រុង ចំណែកឯ​សមត្ថកិច្ច​នគរបាល​វិញ បាននិងកំពុង​អនុវត្តន៍​តាម​ផ្លូវច្បាប់ យកមក​ធ្វើ​ជា​មូលដ្ឋាន​គោល ក្នុង​រឿង​នេះ ទោះ​ភាគី​ទាំង​២ បញ្ចប់​គ្នា​ក៏ពិតមែន តែ​បណ្តឹងអាជ្ញា ដែល​សមត្ថកិច្ច ស្រាវជ្រាវ​រកឃើញ បទល្មើស​ព្រហ្មទណ្ឌ នៅតែ​បន្ត​និរន្ត​ភាព នីតិវិធី កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​ច្បាប់​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ចេញ​បំភ្លឺ​ជូន​ចំពោះ​ការបកស្រាយ​ព័ត៌មាន តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក របស់​លោក​ប្អូន​ពាក់​មី និង​ឪពុក​ជនរងគ្រោះ ចំពោះ​ករណី​ដែល​កើតឡើង រវាង​រថយន្ត ហើយ​និង​ប្អូនថ្លៃ​លោក​ពាក់​មី​ជា​ជនរងគ្រោះ​កាលពី​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ​២០១៨ កន្លងមកនេះ ។

អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​បន្ថែមថា ក្រោយ​ពី​សភាព​ហេតុ​កើតឡើង សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​បាន​បំពេញ​តួនាទី​ក្នុងនាម​អ្នក​អនុវត្តន៍​ច្បាប់ ក៏​ដូចជា​ការទទួលខុសត្រូវ​ក្នុង​ភារកិច្ច​ដោយ​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​រឿងហេតុ​ក្នុង​ព្រឹត្តិការណ៍ ឈាន​ដល់​ការប្រមែប្រមូល​សាក្សី វត្ថុតាង កសាង​ជា​សំណុំរឿង ហើយ​ការខិតខំ​ទាំងអស់នេះ បាន​បន្ត​ស្រាវជ្រាវ​ឈាន​ដល់​រកឃើញ​លំនៅដ្ឋាន​ភាគី​រថយន្ត ព្រមទាំង​បាន​ដកហូត​រថយន្ត មក​រក្សាទុក​នៅ​អង្គភាព ដើម្បី​កសាង​នីតិវិធី បញ្ជូន​សំណុំរឿង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តន៍​តាម​ផ្លូវច្បាប់ ។ ក្នុង​ការខិតខំ​បំពេញ​តួនាទី​ភារកិច្ច​នេះ ក្រុមគ្រួសារ​ជនរងគ្រោះ បានដឹង នឹង​មើលឃើញ​គ្រប់​សកម្មភាព ក្នុងការ​ចំណាត់ការ​របស់​សមត្ថ​កិច្ច ដោយសារ​តែ​កត្តា​គ្រប់​យ៉ាង​នេះ​ហើយ ទើប​ជីដូន ឪពុក ពូ បងប្រុស​របស់​ជនរ​ង​គ្រោះ មាន​ទំនុកចិត្ត​ចំពោះ​សមត្ថកិច្ច ហើយ​សូម​ឲ្យ​សមត្ថកិច្ច ដើរតួនាទី​យ៉ាង​សំខាន់ ក្នុងការ​បង្ករ​លក្ខណៈ សម្រប​សម្រួល​រវាង​គូភាគី​ទាំង​២ ។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​លើកឡើង​ថា យោង​លើ​សំណូមពរ ដ៏​ទទូច​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ដែល​បាន​ទទួល​នូវ​សំណើរ​សំណូមពរ របស់​ភរិយា និង​ឪពុកមា ភាគី​ខាង​រថយន្ត ទើប​ភាគី​ខាង​រង​គ្រោះ បាន​ធ្វើ​សំណើរ​ជា​លាយលក្ខណ៍អក្សរ មក​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ឯ​ស្សី​កែវ ដើម្បី​ធ្វើការ​ជំនួប​ចរចា ដោះស្រាយ ជាមួយ​ភាគី​រថយន្ត​ដោយ​សន្តិវិធី ។ ហើយ​ដោយ​ផ្អែក​លើ​សំណូមពរ​របស់​គូភាគី សមត្ថកិច្ច​ក៏​បាន​ផ្តល់​ឲ្យ​គូភាគី​ជំនួប​ពិភាគ្សា ស្វែងរក​ការដោះស្រាយ តាម​ទិដ្ឋភាព​ជាក់ស្តែង នឹង​បាន​ជម្រាប​ទៅ​ក្រុម​គ្រួសារ​រងគ្រោះ ក្នុងពេល​ជំនួប​ដោះស្រាយ សូម​មាន​វត្តមាន​លោក​ប្អូន​ពាក់​មី​ចូលរួម ប៉ុន្តែ​បែរជា​ពុំ​មាន​វត្តមាន​ទៅវិញ ។
​ឆ្លង​តាម​ពេលវេលា នៃ​ការ​ជំនួប​ពិភាក្សា​ដោះស្រាយ​នេះ ភាគី​រងគ្រោះ បាន​ឲ្យ​ភាគី​រថយន្ត​សំណង​ថ្លៃ​ព្យាបាល​ចំនួន ៥​ម៉ឺន​ដុល្លារ ហើយ​ភាគី​រថយន្ត បាន​ជម្រាបជូន​វិញ​ថា ចំពោះ​ចំនួន​ដែល​បាន​ដាក់​មកនេះ ក្នុងនាម​ភរិយា នឹង​ឪពុកមា មិនទាន់​ហ៊ាន​សម្រេច​ទេ គឺ​សុំ​យក​ទៅ​ពិភាក្សា​ជាមួយ​នឹង​ឪពុកម្តាយ ក្រុមគ្រួសារ​សិន ។ ក្រោយពី​បាន​ពិភាក្សា​គ្នា​មួយ​ជំ​ហ៊ាន នៅ​ចំពោះមុខ​សមត្ថកិច្ច គូភាគី​បាន​បង្ក​លក្ខណៈ​ជជែក ពិភាក្សាគ្នា ដោយ​ប្រកាន់​នូវ​សុជីវធម៌ ក្នុង​ទិដ្ឋភាព​ថ្លៃថ្នូរ ថែម​ទាំង​ភាគី​រងគ្រោះ​អញ្ជើញ ភាគី​រថយន្ត​ទៅ​ជំនួប​បន្ត​នៅ​ផ្ទះ ឬ​តាមរយៈ​ទូរស័ព្ទ​ក៏​បាន​ជា​ជំ​ហ៊ាន​ទី​២ ដោយ​ក្នុង​លក្ខខណ្ឌ​ត្រូវ​គ្នា​ហើយ ទើប​គូរ​ភាគី​ដឹក​ដៃ​គ្នា មក​សមត្ថកិច្ច ដើម្បី​ដោះស្រាយ​បញ្ចប់រឿង ។ ក្នុង​នោះ​ភាគី​រថយន្ត ក្រោយពី​បាន​ស្តាប់​ការលើកឡើង របស់​ភាគី​រងគ្រោះ ក្នុងនាម​ភរិយា និង​ឪពុកមា បាន​សំដែង​នូ​ង​គុណធម៌ នឹង​មនោសញ្ចេតនា ជួយ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ សម្រាប់​តម្រូវការ​ព្យាបាល ក្នុង​ពេលវេលា និង​ស្ថានភាព​ចំពោះមុខ ដែល​កំពុង​សង្គ្រោះ​ចំនួន ៤​ពាន់​ដុល្លារ​សិន នឹង​បន្ត​ដោះស្រាយ​ជា​បន្តបន្ទាប់ តាម​ដំណាក់កាល​នី​មួយៗ រហូត​ភាគី​សងខាង ទទួលយក​បាន​ការដោះស្រាយ សមស្រប​រៀងៗ​ខ្លួន​។​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ បាន​បន្ថែមថា លោក​ប្អូន​ពាក់​មី និង​ក្រុមគ្រួសារ​ជនរងគ្រោះ រួមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​។ ក្នុងនាម​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ បាន​បំពេញ​កាតព្វកិច្ច​បម្រើសេវា សំណូមពរ នឹង​តម្រូវការ​ជូន​ប្រជាពលរដ្ឋ ដោយ​បាន​អនុលោម ទៅ​តាម​អនុសាសន៍​ថ្នាក់ដឹកនាំ របស់​ក្រសួង​មហាផ្ទៃ អគ្គស្នងការ សាលា​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន ព្រមទាំង​បាន​ប្រកាន់​ភ្ជាប់ នូវ​ជំ​ហ៊រ​ទទួលខុសត្រូវ ក្នុងនាម​សមត្ថកិច្ច ដោយ​មិន​ទាមទារ​លក្ខខណ្ឌ​ពី​ប្រជាពលរដ្ឋ ឬ​ថ្នូរ នឹង​ផលប្រយោជន៍​អ្វី​ឡើយ កត្តា​ខិតខំ​គ្រប់យ៉ាង​ទាំងអស់​នេះ បាន​ត្រូវ​ទទួល​ឆ្លើយ​តប​មក​វិញ អំពី​ប្អូន និង​ក្រុមគ្រួសារ អស់ជំនឿ​មក​លើ​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ តើ​សមត្ថកិច្ច​យើងខ្ញុំ បាន​ចាប់បង្ខំ ឬ​ក៏​តម្រូវឲ្យ​ក្រុម​គ្រួសារ​រងគ្រោះ​ធ្វើតាម ឬ​កំណត់​យក​នូវ​កម្មវត្ថុ​ណាមួយ​ពី​សមត្ថកិច្ច​ឬ​? បន្ថែម​ពី​នេះ​ទៀតសោធ ចំពោះ​ករណី​ខាងលើនេះ ការទទួលយក​សំណង​ព្យាបាល វា​ជា​បទល្មើស​រដ្ឋប្បវេណី មានន័យ​ថា ជា​សំណង​ជួសជុល ខូចខាត នៃ​ការព្យាបាល ដោយឡែក​សំណុំរឿង​ព្រហ្មទណ្ឌ មិន​ត្រូវបាន​បញ្ចប់ ឬ​រម្លត់​ដោយ​សមត្ថកិច្ច​បាន​ឡើយ គ្រប់​បទល្មើស​ព្រហ្មទណ្ឌ ត្រូវបាន​បញ្ចប់ រម្លត់ ដោយ​ការជម្រះ​កាត់ក្តី​ក្នុង​សាវ​នា​ការ រហូត​ឈានដល់​ប្រកាស​លទ្ធផល ចេញ​ជា​សាលក្រម ។ ត្រង់​ចំណុច​នេះ ខ្ញុំ​សូម​ឲ្យ​ប្អូន​ពាក់​មី ក៏ដូចជា ក្រុមគ្រួសារ​ជនរងគ្រោះ ទាញអារម្មណ៍​ហើយ​ផ្តោត នឹង​មាន​ជំនឿ​ចិត្ត មក​លើ​អាជ្ញាធរ និង​សមត្ថកិច្ច មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​តុលាការ ដែល​បាននិងកំពុង​ខិតខំ​អនុវត្តន៍ ផ្លូវច្បាប់ យកមក​ធ្វើ​ជា​មូលដ្ឋាន​គោល​។ ក្នុង​រឿង​របស់​ក្រុមគ្រួសារ លោក​ប្អូន ទោះ​ភាគី​ទាំង​២ បញ្ចប់​គ្នា​ក៏ពិតមែន តែ​បណ្តឹងអាជ្ញា ដែល​សមត្ថកិច្ច​យើងខ្ញុំ ស្រាវជ្រាវ​រកឃើញ បទល្មើស​ព្រហ្មទណ្ឌ នៅតែ​បន្ត​និរន្ត​ភាព​នីតិវិធី​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តន៍​ច្បាប់​។​

​ចំពោះ​ការបំភ្លឺ​របស់​សមត្ថកិច្ច ឆ្លើយតប​ព័ត៌មាន​របស់​ប្អូន ដែល​បាន​ផ្សាយ​ជា​សាធារណៈ​នេះ សមត្ថកិច្ច​ខាង​បង ក៏​ទាមទារ​នូវ​សក្ខីភាព នឹង​ការផ្តល់​យុត្តិធម៌​ពី​សាធារណជន យក​ត្រឡប់មកវិញ​ដែរ ដើម្បី​ជា​ការ​ផ្តល់​កម្លាំងចិត្ត​ឲ្យ​សមត្ថកិច្ច​យើងខ្ញុំ មាន​កម្លាំងចិត្ត​បន្ត ខិតខំ​បម្រើ​សេវា​គ្រប់យ៉ាង ជូន​ប្រជាពលរដ្ឋ​លើ​ភារកិច្ច​ការងារ​ប្រចាំថ្ងៃ ។ ក្នុង​នាម​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ឫស្សីកែវ​ទាំងអស់ សូម​ជូនពរ​ដល់​ប្អូន​ជា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍ សូម​ទទួលបាន​ការព្យាបាល​វះកាត់​ជា​ឆាប់​ឆាប់​។​

​ចំណែក​លោក​ពាក់​មី ដែល​បាន​ឡាយ​វីដេអូ បានបញ្ជាក់​ថា ៤០០០​ដុល្លារ ជីវិត​ប្អូនប្រុស​ខ្ញុំ​មិន​ទាន់​ដឹង​ថា​យ៉ាងម៉េច​ទេ ។​

​សូមបញ្ជាក់​ថា រថយន្ត​ធុន​ដ្រា ដែល​ជិះ​ដេញ​បុក​ប្អូនថ្លៃ​នាយ​ពាក់​មី ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​ឫស្សីកែវ​ដ​ក​ហូត​បាន​ហើយ ដែល​មាន​ស្លាក​លេខ​ភ្នំពេញ ២AP-០១៩៨ កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ផ្ទះ​ជនសង្ស័យ ដែល​មាន​ទីតាំង​នៅក្នុង​បុរី​វិមាន​ភ្នំពេញ សង្កាត់​ច្រាំង​ច​ម្រះ​ទី​១ ខណ្ឌ​ឫស្សីកែវ ។​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ថា វ៉ា​ល់ សុវណ្ណ​មករា ហៅ​គី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ីស្លាម ជា​នគរបាល​ចរាចរណ៍​ក្រុង ដែល​អះអាង​ថា គេ​ជា​មន្ត្រី​នគរបាល​ចរាច​រណ៍​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ។ ដោយឡែក​ជនរងគ្រោះ​វិញ​មានឈ្មោះ សា​លី​មហ្វា​រីត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​និស្សិត​អាយ​ធី​ឆ្នាំ​ទី​៤ ត្រូវជា​ប្អូនថ្លៃ​ពាក់​មី ។ ហេតុការណ៍​បើករថយន្ត​ដេញ​បុក នៅវេលា​ម៉ោង​ប្រមាណ​ជា​ជិត​១០​យប់​ថ្ងៃ​ទី​១០ ខែ​ឧសភា​នេះ ស្ថិតនៅ​ផ្លូវ​៥៩៨ កែង​ចូល​អាងទឹក ក្នុង​សង្កាត់​អាង​ច​ម្រះ​ទី​២ ខណ្ឌ​ឬ​ឫស្សីកែវ ។ មុន​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ផ្លូវជាតិ​លេខ​៥ លុះ​មកដល់​ចំណុច​ផ្លូវ​រថភ្លើង​ជនសង្ស័យ​ក៏​ចុះ​ស៊ី​ផ្លេ​រថយន្ត​ឲ្យ​បើកផ្លូវ តែ​ជនរងគ្រោះ​មិនដឹងថា គាត់​ឮ​ក៏​មិន​ឮ​ដែរ​ទេ ស្រាប់តែ​ដល់​ផ្លូវ​ចូល​អាងទឹក​ជនរងគ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​សុំទោស ហើយ​ខាង​ជនសង្ស័យ​និយាយថា បាច់​សុំទោស​ទេ ហើយ​ថែមទាំង​គំរាមថា ឯង​ពេល​បើក​ម៉ូតូ​ចេញ​ទៅ​បើកឡាន​ដេញ​បុក ។ នៅពេល​នោះ​ជនរងគ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​ចេញ​ទៅ ហើយ​រថយន្ត​នោះ​ក៏​បាន​បើក​ដេញ​បុក​មែន បន្ទាប់មក​ជនរងគ្រោះ​ក៏​បាន​ជិះ​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ និង​បណ្តាលឲ្យ​មាន​របួសធ្ងន់ ។ ស្ថានភាព​ជំងឺ​ជនរងគ្រោះ​វិញ​គាត់​ទៅ​ព្យាបាល​នៅ​កាល់ម៉ែត ហើយ​ថ្ងៃ​ទី​១៩ ចាកចេញ​ទៅ​វៀតណាម​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

      

spot_img
×