ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្រេចហើយ ! ជនបរទេស ស្នាក់នៅកម្ពុជារយៈពេល ២ឆ្នាំ ឡើងទៅ ត្រូវបាន រាជដ្ឋាភិបាល អនុញ្ញាតឲ្យចូលទស្សនារមណីយដ្ឋានវប្បធម៌លំដាប់ពិភពលោកចំនួន២

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឲ្យជនបរទេស ឬវិនិយោគិនបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ អាចស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ រយៈពេលមួយឆ្នាំម្ដង ដោយឥតគិតថ្លៃ។

បើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរ ដែលមជ្ឈមណ្ឌលព័ត៌មាន CEN ទទួលបាននារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ក៏ដូចជាផ្តល់ការលើកទឹកចិត្តដល់ជនបរទេសដែលស្នាក់នៅក្នុងកម្ពុជាច្រើនឆ្នាំ (២ឆ្នាំ) ឡើងទៅ រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតផ្តល់ជូនដល់ជនបរទេសទាំងនោះ ចូលទស្សនា រមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរ ដោយឥតគិតថ្លៃ ប៉ុន្តែត្រូវធ្វើប័ណ្ណរយៈពេលមួយឆ្នាំម្ដង។

ជនបរទេសដែលបានស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពី ២ឆ្នាំ ឡើងទៅនោះ មានដូចជា មន្ត្រីការទូត, វិនិយោគិន, មន្ត្រីធ្វើការនៅអង្គការអន្តរជាតិ, ជនបរទេសធ្វើការនៅក្រុមហ៊ុន និងសហគ្រាសឯកជនគ្រប់ប្រភេទ, អ្នកជំនាញការធ្វើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន រួមទាំងក្រុមគ្រួសារដែលបានស្នាក់នៅជាមួយ អាចស្នើសុំប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។

សូមបញ្ជាក់ថា ការស្នើសុំធ្វើប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេររយៈពេលមួយឆ្នាំម្តង ដោយមិនបង់ថ្លៃ អាចធ្វើតាមប្រព័ន្ធអនឡាញ (តាមរយៈគេហទំព័រគ្រឹះស្ថានអង្គរ ឬគេហទំព័រ spass.angkorenterprise.gov.kh) ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ឬមកដាក់ពាក្យដោយផ្ទាល់នៅគ្រឹះស្ថានអង្គរ ក្នុងពេលម៉ោងធ្វើការ និងត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនច្បាប់ថតចម្លង និងទិដ្ឋាការស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលចាប់ពីពីរឆ្នាំឡើងទៅចំនួនមួយច្បាប់ និងរូបថត ៤គុណ៦ រយៈពេល៦ខែចុងក្រោយចំនួនមួយសន្លឹក ចាប់ពីថ្ងៃប្រកាសនេះតទៅ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម