Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ពីងពាង​ជនជាតិ​ម៉ាលី​ម្នាក់ បាន​ក្លាយ​ជា​វីរៈបុរស​នៅ​ប៉ារីស បន្ទាប់​ឡើង​ជញ្ជាំង​ទៅ​សង្គ្រោះ កុមារ​ (វីដេអូ)

spot_img

​ជនអន្តោប្រវេសន៍​ជនជាតិ​ម៉ាលី​ម្នាក់ បាន​ក្លាយ​ជា​វីរៈបុរស​នៅ​ទីក្រុង​ប៉ារីស បន្ទាប់ពី​គាត់​បាន​ឡើង តាម​យ៉​អាគារ​ខាង​មុខ​ជាច្រើន​ជាន់ ដើម្បី​ទៅ​សង្គ្រោះ​កុមារ​ម្នាក់​ដែល​កំពុង​សំ​យ៉ុង​ជាប់​នៅ​ជាន់​ទី ៤ នៅ​ថ្ងៃ​សៅរិ៍​កន្លងទៅនេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​វីដេអូ​នៃ​ការជួយ​សង្គ្រោះ​កុការ​របស់​មនុស្ស​ពីងពាង​ជនជាតិ ម៉ាលី​ម្នាក់នេះ ត្រូវបាន​គេ​បង្ហោះ​​និង​ចែកចាយ​យ៉ាង​ច្រើន​នៅ​​តាម​បណ្តាញ​សង្គម ហើយ​បុរស​រូប​នោះ ដែល​មានឈ្មោះ​ថា Mamoudou Gassama ត្រូវបាន​សារ​ទរ​យ៉ាងខ្លាំង​។​

​បើ​តាម​វិដេអូ គាត់​បាន​តោង​ឡើង​តាម​យ៉​អាគារ​ខាងមុខ ពី​ជាន់​មួយ​ទៅ​ជាន់​មួយ ដើម្បី​ទៅ​សង្គ្រោះ​​កុមារ​ម្នាក់​អាយុ ៤​ឆ្នាំ ខណៈ​ដែល​មាន​អ្នកជិតខាង​ម្នាក់​នៅ​ក្បែរ​គ្នា កំពុង​តោង​កុមារ​នោះ​ជាប់​​កុំឲ្យ​ធ្លាក់​។​

​បន្ទាប់​ពី​ការជួយ​សង្គ្រោះ​ដ៏​ក្លាហាន និង​អស្ចារ្យ​នេះ ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​អញ្ជើញ​អ្នកក្លាហាន​នោះ ទៅ​វិមាន Elysee នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​អរគុណ​គាត់​ដោយ​​ផ្ទាល់​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​។​

​ចំនែក​អភិបាល​ក្រុងប៉ារីស អ្នកស្រី Anne Hidalgo ក៏​បាន​សារ​ទរ​ចំពោះ​វីរៈបុរស វ័យ ២២​ឆ្នាំ​នោះ​​ផងដែរ និង​បាន​អញ្ជើញ​គាត់​ដើម្បី​អរគុណ​។​

​អ្នកស្រី​អភិបាល​ក្រុងប៉ារីស និយាយ​នៅក្នុង Twitter ថា​លោក Mamoudou Gassama បាន​​ពន្យល់​ប្រាប់​អ្នកស្រី​ថា គាត់​ទើប​តែ​មក​ពី​ប្រទេស​ម៉ាលី ហើយ​រស់នៅ​ទីក្រុង​ប៉ារីស​បាន​តែ ២ ទៅ ៣​ខែ​​ប៉ុណ្ណោះ ដោយ​គាត់​មានក្តី​សុបិន្ត​ចង់សាង​ជីវិត​ថ្មី​នៅ​ទីនេះ​។​

​អ្នកស្រី​បាន​តប​ទៅ​គាត់​វិញ​ថា សកម្មភាព​ដ៍​ក្លាហាន​របស់​គាត់​គឺជា​គំរូ​សំរាប់​ប្រជាជន​ទាំងអស់ ហើយ​​ទីក្រុង​ប៉ារីស នឹង​យកចិត្តទុកដាក់​គាំទ្រ​គាត់ ដើម្បី​ឲ្យ​គាត់​បាន​រស់នៅ​ក្នុង​ប្រទេស​ប៉ា​រាំង​៕​ សុភ័ក្ត្រ

spot_img
×