ដើម្បីលើកតម្កើងកិច្ចសហប្រតិបត្តិការអវកាស រវាងប្រទេសទាំងពីរ ក្រោយជំនួបកំពូលមេដឹកនាំរុស្ស៊ី និងជប៉ុន បានសន្ទនាជាមួយអវកាសយានិក ដោយបង្ហាញរូបភាពលើអេក្រង់ទូរទស្សន៍មួយយ៉ាងធំ ត្រូវបានរៀបចំទុកជាស្រេចនៅថ្ងៃទី ២៦ ខែឧសភា ។ មេដឹកនាំទាំងពីរបានជជែកគ្នាជាមួយអវកាសយានិករុស្ស៊ី Anton Shkaplerov និងអវកាសយានិកជប៉ុន Norishige Kanai ដែលអ្នកទាំងពីរកំពុងស្ថិតនៅលើតារាវិថី។
ការហៅទូរស័ទ្ទទៅកាន់ស្ថានីយ៍អវកាសត្រូវបានអនុវត្តក្នុងវិមានក្រែមឡាំងតែម្តង ។
តាមកាសែត Asahi ក្នុងជំនួបនេះ មេដឹកនាំប្រទេសទាំងពីរ បានរកឃើញនូវដំណោះស្រាយជុំវិញតំបន់កោះជម្លោះ ដោយភាគីទាំងសងខាងព្រមព្រៀងគ្នា សហប្រតិបត្តិការអាជីវកម្មនៅលើកោះទាំងនោះ ។
ប្រធានាធិបតីពូទីន និងនាយករដ្ឋមន្ត្រី Abe ជួបគ្នានៅវិមានក្រែមឡាំង លោក Abe បានថ្លែងក្រោយជំនួបជាមួយប្រធានាធិបតីរុស្ស៊ីថា ៖ ជប៉ុន-រុស្ស៊ី អាចទទួលផលពីកិច្ចសហប្រតិបត្តិការនៅលើបណ្តាកោះទាំងនេះ ។ យើងសហប្រតិបត្តិការជាមួយគ្នា នោះយើងអាចទទួលបានលទ្ធផលល្អមានប្រយោជន៍ដល់ភាគីទាំងសងខាង ៕ ចន្ទ្រា