Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Moon Jae-in អាច​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​រវាង​អា​មេ​រិច-កូរ៉េខាងជើង បើ​វា​កើតមាន​

spot_img

​មន្ត្រី​កូរ៉េខាងត្បូង បាន​បញ្ជាក់​ឲ្យដឹងថា ប្រធានាធិបតី ម៉ូ​ន ជេ​អ៊ីន​អាច​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​​រវាង លោក​ដូណាល់ ត្រាំ និង គីម ជុង​អ៊ុន​ដែរ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC​។​

​មន្ត្រី​ដដែល​បញ្ជាក់​ទៀត​ថា វត្តមាន​របស់ លោក ម៉ូ​ន​គឺ​វា​អាស្រ័យទៅលើ​ដំណើរការ​រីកចម្រើន​នៃ​​កិច្ចប្រជុំ​ដែល​រៀបចំ​មុន ពេល​កិច្ច ប្រជុំ​កំពូល​រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​អា​មេ​រិច​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង ដូ​ណា​ល់ ត្រាំ និង គីម ជុង​អ៊ុន គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១២ ខែ​មិថុនា​ខាង​មុខ នៅក្នុង​ប្រទេស​សិង្ហ​បុរី ប៉ុន្តែ​កិច្ចប្រជុំ​នោះ​បាន​ស្ថិត​ក្នុង​ភាពស្រពិចស្រពិល​​ទៅវិញ បន្ទាប់​ពី លោក ត្រាំ បាន​ប្រកាស​លុបចោល​ជំនួប​កំពូល​នោះ​។​

​ទោះយ៉ាងណា ប្រទេស​កូរ៉េខាងជើង​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា មាន​ឆន្ទៈ​ជួប​ចរចារ​ជាមួយនឹង​ភាគី​​អា​មេ​រិច​គ្រប់ពេលវេលា និង​គ្រប់​រូបភាព ហើយ​ចំនែក​ត្រាំ ក៏​បាន​អះអាង​ផងដែរ ថា​កិច្ចប្រជុំ​នោះ​​អាច​នឹង​ប្រព្រឹត្តិ​ធ្វើ​ឡើង​វិញ​បាន​។​

​សេចក្តីលំអិត​នៃ​កិច្ចប្រជុំ​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅឡើយ​ទេ​​ប៉ុន្តែ​ជំនួប​កំពូល​នោះ អាច​នឹង​ផ្តោសសំ​ខាន់​លើ​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​​និង​ការ​កាត​បន្ថយ​ភាព​តានតឹង​៕​ សុភ័ក្ត្រ

spot_img
×