Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ ចាត់វិធានការ ចំពោះ​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​សង្គម ដែល​ផ្សព្វផ្សាយ​ព័ត៌មាន ទុច្ចរិត​រារាំង​ដំណើរ​ការបោះឆ្នោត​

​ភ្នំពេញ​៖ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានស្នើ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​របស់​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​សង្គម ដែល​ល្មើសច្បាប់ ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទុច្ចរិត ក្នុង​គោលបំណង រារាំង​ដំណើរការ​បោះឆ្នោត​។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្នុង​កិច្ចប្រជុំ​ប្រជុំ​ស្ដីពី លទ្ធផល​ការងារ និង​ការត្រៀម​លក្ខណៈ​សម្បត្ដិ ដើម្បី​ការពារ​សុវត្ថិភាព​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដែល​កិច្ចប្រជុំ​នេះ ត្រូវ​បាន​ប្រព្រឹត្ដិទៅ​នៅ ទីស្ដីការ​ក្រសួង​មហាផ្ទៃ លោក ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានស្នើ​គណៈ​បញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍ ទប់ស្កាត់​ឲ្យបាន​នូវ​រាល់​កលល្បិច​ដែល​ចង់​បំផ្លាញ​ការបោះឆ្នោត បំភ្លៃ​ការបោះឆ្នោត និង​ចាត់វិធានការ​ឲ្យបាន​ហ្មត់ចត់ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​ល្អ​ទាំង​ពេល​ឃោសនាបោះឆ្នោត ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត និង​ក្រោយពេល​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​។​

​លោក ស៊ិក ប៊ុន​ហុក បាន​ស្នើ​ឲ្យ​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍ មាន​វិធានការ​ចំពោះ​សកម្មភាព ទាំងឡាយណា របស់​ប្រព័ន្ធ​ព័ត៌មាន និង​បណ្ដាញ​សង្គម​ដែល​ល្មើសច្បាប់ ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ទុច្ចរឹត ក្នុង​គោលបំណង រារាំង​ប្រជាពលរដ្ឋ ដែល​មាន​សិទ្ធិ​បោះឆ្នោត មិនឲ្យ​ទៅ​បោះឆ្នោត រារាំង​បេក្ខជន ឬ​អ្នកគាំទ្រ​គណបក្សនយោបាយ មិន​ឲ្យ​ឃោសនា​តាម​ការកំណត់ ធ្វើឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការសម្ងា​ត់​នៃ​ការបោះឆ្នោត ធ្វើឲ្យ​មាន​ការភ័ន្ដច្រឡំ នាំឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោ​ត និង​បង្ក​ការរំខាន មិន​ឲ្យ​ដំណើរ​បោះឆ្នោត​បាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×