Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ អំណោយផល​ល្អ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​សមស្រប​សម្រាប់​ការស្វែងរក​ការងារ​ធ្វើ ហើយ​រាល់​ការលំបាក​ក្នុង​ការងារ​ក៏​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។ លុយកាក់ ទៅ​ឆ្ងាយ​រកបាន​លាភ​ច្រើន ។ មនោសញ្ចេតនា គួរ​បើក​ឲ្យ​ទំនាក់ទំនង​ទើប​អាច​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា​ជ្រោមជ្រែង ទោះបី​ជួប​ការលំបាក​ដល់​ណា​ក៏​ងាយ​ឆ្លង​ផុត​បាន ។ លុយកាក់ មិនល្អ មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល រ៉ូមែ​ន​ទិក​ដើម្បី​កម្តៅ​មនោសញ្ចេតនា ។​

​ឆ្នាំ​ខាល ៖ ការងារ មិន​ល្អ​ប្រសើរ គួរ​ចេះ​ច្នៃប្រឌិត​ស្វែងរក​អ្វី​ដែល​ថ្មី​ក្នុង​ការងារ ។ លុយកាក់ មិនល្អ គួរ​រៀនសូត្រ​បទពិសោធន៍រ​បស់​អ្នក​មុនពេល​មាន​គំនិត​វិនិយោគ ។ មនោសញ្ចេតនា កុំ​រវល់​នឹង​ការងារ​ខ្លាំងពេក ធ្វើឲ្យ​សោះអង្គើយ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ថោះ ៖ ការងារ ផ្លូវ​ចិត្ត​មិន​រីករាយ​ឥទ្ធិពល​ដល់​ការងារ គួរ​ប្រមូលផ្តុំ​អារម្មណ៍ឲ្យ​ល្អ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព ។ មនោសញ្ចេតនា មិន​ត្រូវ​យក​រឿង​មិន​សប្បាយចិត្ត​ពី​ក្រៅ​មក​ធ្វើឲ្យ​ប៉ះពាល់​មនោសញ្ចេតនា​អ្នក និង​គូស្នេហ៍ ។​

​ឆ្នាំ​រោង ៖ ការងារ មិន​ត្រូវ​លោភលន់ ប្រញាប់ប្រញាល់​ក្នុង​ការងារ ចូរ​គោរព​នូវ​អ្វី​ដែល​កំពុង​មាន ។ លុយកាក់ មិន​សូវ​ល្អ ចូរ​ស្វែង​យល់​ឲ្យបាន​ល្អិតល្អ​ន់​មុន​ពេល​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​ចេះ​យោគយល់​អធ្យាស្រ័យ​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មាន​ការខ្វែងគំនិត​ជាមួយ​ថ្នាក់លើ​ក្នុង​ការងារ ។ លុយកាក់ ទទួលបាន​ប្រាក់​ចំណេញ​ពី​ការវិនិយោគ ។ មនោសញ្ចេតនា កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​បាន​លាភ​ចូល ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មជាតិ ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង ។ លុយកាក់ មិន​ត្រូវ​លោភលន់​ហួស ក្នុង​រឿង​លុយកាក់ ប្រយ័ត្ន​នាំ​គ្រោះ​មក​ដាក់ខ្លួន ។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ គួរ​ពឹង​មិត្តភក្តិ​ឲ្យជួយ ដើម្បី​ដោះស្រាយ​ឧបសគ្គ​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ គួរ​រក្សា​កាបូប​ប្រាក់​ឲ្យ​មធ្យ័​ត ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​មាន​ភាព​ដាច់ខាត​ក្នុង​ការងារ កុំ​ស្ទាក់ស្ទើរ​អល់អែក ទើប​សម្រេចបាន​ជោគជ័យ ។ លុយកាក់ ល្អប្រសើរ ចូរ​ប្រឹងប្រែង​ជាងនេះទៀត ទើប​ប្រភព​ចំណូល​ហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់ ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំង​២ ។​

​ឆ្នាំចរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន គ្រប់យ៉ាង​រីកចម្រើន​ទៅមុខ ។ លុយកាក់ ល្អប្រសើរ មាន​ខ្ទង់​ចំណូល​បន្ថែម ។ មនោសញ្ចេតនា ប្រយ័ត្នប្រយែង​ពាក្យសម្តី​កុំឲ្យ​ប៉ះទង្គិច​ផ្លូវចិ​ត្ត​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ កុំឲ្យ​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ឥទ្ធិពល​ដល់​ការងារ គួរ​សម្រួល​ផ្លូវចិត្ត​ឡើងវិញ ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ៕​

spot_img
×