Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ផ្អាក​ការដាក់ទណ្ឌកម្ម​ថ្មី​ចំពោះ​កូរ៉េខាងជើង មុន​កិច្ចចរចា​នៅ​សិង្ហ​បុរី​

spot_img

​មន្ត្រី​អាមេរិក​ម្នាក់​ឲ្យដឹងថា សេត​វិមាន​បាន​ត្រៀម​ប្រកាស​នូវ​កំណើន​ទណ្ឌកម្ម​ថ្មី​ទៅលើ​កូរ៉េខាងជើង ប៉ុន្តែ​គេ​បាន​សម្រេចចិត្ត​ផ្អាក​សកម្មភាព​នេះ​វិញ ។ បណ្តា​មន្ត្រី​អាមេរិក​កំពុង​ជួបពិភាក្សា​ជាមួយ​ភាគី​កូរ៉េ​ខាងជើង នៅ​ភូមិ​ផ្អាក​សង្គ្រាម Pamunjom ចន្លោះ​ព្រំដែន​កូរ៉េ​ទាំង​ពីរ ដើម្បី​ប្រស់​ឲ្យមាន​ជីវិត​ឡើងវិញ ត្រាំ​-​គីម ។​

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​

​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​ត្រៀម​បម្រុង​កញ្ចប់​ទណ្ឌកម្ម​មួយ​មុន​នោះ ដែល​មាន​ទណ្ឌកម្ម​ជិត ៣០ ក្នុងនោះ​រួមមាន​ទាំង​សមាសភាព​ពាក់ព័ន្ធ គឺ​រុស្ស៊ី និង​ចិន ប៉ុន្តែ​មេដឹកនាំ​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ក៏​បាន​រៀបចំ​យ៉ាង​ប្រថុចញ៉ុច​នូវ​ជំនួប​កំពូល​របស់​ពួកគេ ដើម្បី​បង្វែ​ផែនការ​រៀបចំ​សន្និសីទ​កំពូល​អាមេរិក​-​កូរ៉េខាងជើង វិល​មក​ស្ថានភាព​ដើម​វិញ ៕ សូ​យ​ន​

spot_img
×