Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថៃ ៖ គណបក្ស​ប្រជាធិបតេយ្យ បាន​បង្ហើប​លទ្ធភាព​ធ្វើ​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ភឿ​ថៃ

spot_img

បាតុករ​ប្រមូលផ្តុំ​នៅ​បាងកក អំពាវនាវ​ឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ឆាប់ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​នៅ​ថ្ងៃទី ២៨ ខែ​ឧសភា បាន​ដកស្រង់​សម្តី​របស់​អគ្គលេខាធិកា​រ​គណបក្ស​ប្រជាធិបតេយ្យ Juti Krairiksh ថា ៖ គណបក្ស​នេះ អាច​នឹង​សហប្រតិបត្តិការ​ជាមួយ​គូប្រជែង គឺ​គណបក្ស​ភឿ​ថៃ ប្រសិនបើ​គណបក្ស​ប្រជាធិបតេយ្យ​ដណ្តើម​បាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ខាង​មុខ និង​ចាំបាច់​ត្រូវ​មាន​ដៃគូ​ដើម្បី​កសាង​សម្ព័ន្ធភាព​កាន់អំណាច​នោះ ។​

​លោក Juti និយាយថា គណបក្ស​ប្រជាធិបតេយ្យ​មាន​សង្ឃឹម​យ៉ាង​ខ្លាំង ថា​ទទួលបាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​តាម​គំរោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី ខែ​កុម្ភៈ ២០១៦ នឹង​ក្លាយ​ជា​គណបក្ស​ស្នូល​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី ។ លោក​ពោល​បន្តថា ៖ ថ្វី​ត្បិត​ក្នុង​អតីតកាល​ពិតជា “​ពិបាក​សហប្រតិបត្តិកា​រ​” ជាមួយ​ភឿ​ថៃ​ក្តី ប៉ុន្តែ​អ្វីៗ​គ្រប់យ៉ាង​នឹង​ប្រែប្រួល ប្រសិនបើ​គណបក្ស​នេះ​មាន​មេដឹកនាំ​ថ្មី​នោះ ។​

​តាម​គម្រោង​គណបក្ស​ភឿ​ថៃ កំពុង​ត្រៀម​រៀបចំ​មេដឹកនាំ​ថ្មី ជំនួស​មេដឹកនាំ​ស្តីទី លោក Viroj Pao-in ។ តាម​មជ្ឈដ្ឋាន​អ្នកសង្កេតការណ៍​នោះ​អ្នកស្រី Khunying Sudarat Keyurapan ដែល​ជា​មេដឹកនាំ​សំខាន់​ម្នាក់ មានលទ្ធភាព​ច្រើន​នឹង​ក្លាយជា​មេដឹកនាំ​ថ្មី​របស់​គណបក្ស​ដែល​គាំទ្រ​ត្រកូល​ស៊ីណាវ៉ាត្រា ។​

​អ្នកស្រី Sudarat ធ្លាប់ធ្វើ​ជា​អនុប្រធាន​គណបក្ស Thai Rak Thai ដែល​បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយ​ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ចេញ​បញ្ជា​ឲ្យ​រំលាយ​កាលពី​ឆ្នាំ ២០០៧ ៕ សូ​យ​ន

spot_img
×