ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលក្រុងកំពង់ឆ្នាំង លុបចោលគម្រោងស្នើសុំបូមស្តារបឹងទំហំជាង ៥០០ហិកតា របស់ក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយលែន

ភ្នំពេញៈ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានសម្រេចលុបចោលគម្រោងស្នើសុំបូមស្តារបឹង ទំហំ ៥២៦ហិកតា របស់ក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយលែន ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ការលុបចោលនេះ ដោយសារសំណើរបស់ក្រុមហ៊ុន មិនមានភាពត្រឹមត្រូវច្បាស់លាស់ និងជាពិសេសត្រួតលើគម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាប និងប៉ះពាល់ដល់គម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមទាំងផលដំណាំប្រជាពលរដ្ឋ។ នេះបើយោងតាមលិខិតរបស់លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង ជម្រាបទៅលោកឧកញ៉ា ច័ន្ទ វិចិត្រ អគ្គនាយកក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយលែន កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ដែលសារព័ត៌មាន CEN ទទួលបាន។

អភិបាលក្រុងកំពង់ឆ្នាំងបានជម្រាបទៅឧកញ៉ា ច័ន្ទ វិចិត្រ អគ្គនាយកក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយលែន ថា “កន្លងមករដ្ឋប លក្រុងកំពង់ឆ្នាំង បានចុះហត្ថលេខាបញ្ចូនលើលិខិតសំណើរលេខ ២៦៩/២២ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ស្តីពីការសុំអនុញ្ញាតរៀបចំបួម ស្តារបឹងទំហំ ៥២៦ហិកតា ដែលមានទីតាំងស្ថិតនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង និងបញ្ចូន សំណើរនេះ គោរពជូនឯកឧត្តមអភិបាលខេត្ត មេត្តា ពិនិត្យលទ្ធភាពដ៍ខ្ពង់ខ្ពស់។

ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានពិនិត្យឃើញថា ចំពោះលិខិតសំណើរខាងលើ មិនមានភាពត្រឹមត្រូវច្បាស់លាស់ តាមអ្វីដែលលោកអគ្គនាយកក្រុមហ៊ុន បានបំភ្លឺ និងបង្ហាញពេលស្នើសុំ ដូចខាងក្រោម៖
១. ទីតាំស្នើសុំរៀបចំបូម និងស្តារបឹងខាងលើត្រួតលើគម្រោងគ្រប់គ្រងកែលម្អបរិស្ថានជុំវិញបឹងទន្លេសាបជំហាន១ (អាងប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំង) ។
២. ប្លង់បង្ហាញទីតាំងស្នើរសុំមិនបានឯកភាពពីរអង្គភាពជំនាញពាក់ព័ន្ធ (មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរកសិកម្មខេត្ត មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង)។
៣. ពេលលោកអគ្គនាយកមកសុំការចុះហត្ថលេខា ដើម្បីបញ្ជូនសំណើរទៅរដ្ឋបាលខេត្តបន្ត លោកអគ្គនាយក បានបំភ្លឺថា ឯកសារសំណើខាងលើនេះភាគីខាងក្រុមហ៊ុន នឹងធ្វើការស្នើរសុំអនុលោមភាពដល់ក្រសួងពាក់ព័ន្ធ មិនបង្កឱ្យមានបញ្ហាផ្លូវច្បាប់ ប៉ះដល់គម្រោង ADB និងផលដំណាំប្រជាពលរដ្ឋឡើយ ។

សូមជម្រាបថា លោកឧកញ៉ា ច័ន្ទ វិចិត្រ អគ្គនាយកក្រុមហ៊ុន បុរី វីឡា វិចិត្រ ហាយលែន មានទីលំនៅក្នុង បុរី វីឡា វិចិត្រ ហាយលែន ផ្ទះលេខ A3 ផ្លូវជាតិលេខ៥៣ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានដាក់លិខិតស្នើសុំទៅអភិបាលខេត្តកំពង់ឆ្នាំង សុំរៀបចំបូមស្តារបឹង ទំហំ ៥២៦ហិកតា ស្ថិតនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង ភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីរក្សាទឹកប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋធ្វើស្រែប្រាំង ដាំដុះដំណាំចំការដើម្បីដោះស្រាយជីវភាព។

លោកឧកញ៉ា ច័ន្ទ វិចិត្រ បានបញ្ជាក់ជូនអភិបាលខេត្តកំពង់ឆ្នាំងថា ដោយសារផ្ទៃបឹង សព្វថ្ងៃដែលមានទីតាំងនៅភូមិដំណាក់ពពូល ភូមិស្រែព្រីង ភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានសភាពគោករាក់ចាំបាច់ត្រូវ បូមស្ដារបឹងដើម្បីយកទឹកផ្គត់ផ្គង់ស្រែប្រាំង ដាំដុះដំណាំចំការ របស់ប្រជាពលរដ្ឋដែលស្ថិតនៅទីតាំងដូចជម្រាបជូនខាងលើ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម