Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្នើ​ឲ្យ​អង្គការ IFAD បង្កើន​សមត្ថភាព​ទាំង​ផ្នែក​ដាំ​ដុះ និង​បច្ចេកទេស និង​បាន​លើកកម្ពស់​ប្រាក់ចំណូល​គ្រួសារ​

​ភ្នំពេញ​៖ លោក​រដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់​ថា កំណើន​ក្នុង​វិស័យ​កសិកម្ម​ទទួល​បាន​ប្រមាណ​ជា​២​ភាគរយ ក្នុង​ឆ្នាំ​២០១៧ ដែល​ក្នុងនោះ​អង្គការ IFAD បាន​ចូលរួម​យ៉ាង​សកម្ម និង​មាន​ប្រសិទ្ធភាព​តាមរយៈ​បង្កើន ផលិតភាព​ផលិតកម្ម បង្កើន​សមត្ថភាព​ទាំង​ផ្នែក​ដាំ​ដុះ និង​បច្ចេកទេស និង​បាន​លើកកម្ពស់​ប្រាក់ចំណូល​គ្រួសារ​ស្រប តាម​កំណើន​សេដ្ឋកិច្ចជាតិ​។​

​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានអនុញ្ញាត​ឲ្យ​លោក​បណ្ឌិត Nigel Brett នាយក​ប្រតិបត្តិការ​ថ្មី​នៃ​អង្គការ IFAD ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក និង​សហការី​ចូល​សម្តែង​ការគួរសម ណែនាំ​អ្នក​គ្រប់គ្រង​កម្មវិធី​ថ្មី​ប្រចាំ​កម្ពុជា និង​ជម្រាប​ជូន​ជ្រាប​នូវ​បច្ចុប្បន្នភាព ក៏ដូចជា​ស្នើសុំ​អនុសាសន៍ ដើម្បី​តម្រង់ទិស​នៃ​ការអនុវត្ត​កម្មវិធី The Agriculture Services Program for Innovation, Resilience and Extension (ASPIRE) គម្រោង The Project for Agriculture Development and Economic Empowerment (PADEE) និង​គម្រោង Scaling-up of Renewable Energy Technologies in Rural Cambodia (SRET) ឲ្យទទួល​បាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​។​

 

​លោក​រដ្ឋមន្ត្រី​សង្ឃឹមថា អង្គការ IFAD និង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នេះ ដើម្បី​ជួយ​ដល់​រាជរដ្ឋាភិបាល សម្រេច​នូវ​គោលនយោបាយ ក្នុងការ​ប្រែក្លាយ​ប្រទេសជាតិ ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០​។​ ​លោក​រដ្ឋមន្ត្រី​បាន​អរគុណ​ដល់​អង្គការ IFAD ដែល​បន្ត​គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ជាមួយ រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​កសិកម្ម​នេះ​។​

​លោក​រដ្ឋមន្ត្រី​កសិកម្ម បាន​ឯកភាព​លើ​គម្រោង​បន្ថែម​ទុន​ឧបត្ថម្ភ​របស់​អង្គការ IFAD និង​បាន​ណែនាំ ឲ្យមាន​ការរៀបចំ​ជា​សិក្ខា​សាលា ឬ​កិច្ចប្រជុំ​មួយ ដើម្បី​បង្ហាញ​ពី​វឌ្ឍនភាព និង​លទ្ធផល​ដែល​ទទួលបាន​ពី​កម្មវិធី​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​ផ្តល់​អនុសាសន៍​បន្ថែ​ម​ទៀត ដើម្បី​ជា​ស្នូល​តម្រង់ទិស នៃ​ការអនុវត្ត​ឲ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត គឺ​ត្រូវ​គិតគូរ​ដល់​ការ​បម្រែបំរួល​អាកាសធាតុ ការគ្រប់គ្រង និង​ប្រើប្រាស់​ធារាសាស្ត្រ​កសិកម្ម ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្ត​ភាព ការកំណត់​តំបន់​ដាំ​ដុះ​ស្របតាម​គុណភាព​ដី បរិមាណ​ទឹក​ដែល​មាន និង​អាកាសធាតុ ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម និង លើកស្ទួយ​អាហារ​រូបត្ថ​ម្ភដល់​ប្រជាជន​។​

​លោក​បណ្ឌិត Nigel Brett បានកើត​សរសើរ ចំពោះ​ការ​សហការ ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​គ្នា​អនុវត្ត​គម្រោង PADEE និង SRET ជាពិសេស​កម្មវិធី ASPIRE ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។ កម្មវិធី ASPIRE នេះ​បាន​ទទួល​លទ្ធផល​យ៉ាង​ល្អប្រសើរ ដែល​បាន​ធ្វើឲ្យ​អង្គការ IFAD មាន​គម្រោង​បន្ថែម​ទុន ឧបត្ថម្ភ​ជា​ង​១២​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ជំរុញ​កម្មវិធី​នេះ ឲ្យ​គ្របដណ្តប់​ទូទាំង​ប្រទេស​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×