មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ខ្លួន កាលពីថៃ្ងទី២៦ ខែឧសភា ឆ្នាំ២០១៨ ថ្មីកន្លងមកនេះ។ ក្នុងពិធីបើកសម្ពោធនោះ មានការកាត់ខ្សែបូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង មន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំសំខាន់ៗ រួមទាំងអង្គទូតនានាផងដែរ។ នៅក្នុងកម្មវិធីដ៏អធិកអធមនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈកាពីតាល ក៏បានរៀបចំ ការបញ្ចាំងភ្លើងលម្អរចនាចេញជាស្លាកសញ្ញាមជ្ឈមណ្ឌលពាណិជ្ជកម្ម និង ទង់ជាតិខ្មែរលើតួមជ្ឈមណ្ឌលពាណិជ្ជកម្មទាំងមូល អបអរជាមួយការបាញ់កាំជ្រួច ដ៏ស្រស់ស្អាតពេញផៃ្ទអាកាស នាពេលរាត្រីដើម្បីបង្ហាញជូនសាធារណជនទាំងអស់ ឱ្យបានដឹងពីព្រឹត្តការណ៍មួយនេះផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល បានសាងសង់ឡើងជាមួយនឹងទុនវិនិយោគដំបូងដែលមានទឹកប្រាក់ចំនួន ២៥០លានដុល្លាសហរដ្ឋអាមេរិក ក្នុងស្មារតីមួយដែលចង់បង្កើតចេញជា តំបន់ពាណិជ្ជកម្មថ្មីមួយសម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីលើការវិនិយោគដំបូងលើមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈកាពីតាល បច្ចុប្បន្ននេះ ក្រុមហ៊ុនវឌ្ឍនៈ ប្របភើធី លីមីធីត បាននឹងកំពុងបន្តអភិវឌ្ឍន៍បន្ថែមលើមជ្ឈមណ្ឌលនេះ និងកំពុងដឹកនាំមុខគេក្នុងការវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ ជុំរុញការរីកចម្រើន និងចំណាប់អារម្មណ៍បន្ថែមនៅប្រទេសកម្ពុជា។មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ប្រណិត វឌ្ឍនៈ កាពីតាល ដែលមានកម្ពស់ ១៨៧,៣ម៉ែត្រគឺជាអគារខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាដែលអាចឱ្យភ្ញៀវ និងអ្នកទេសចរអាចទស្សនាទេសភាពដ៏ស្រស់ត្រកាលជុំវិញរាជធានីភ្នំពេញ។ ក្នុងនាមជាក្រុមហ៊ុនដែលមានដើមកំណើតក្នុងប្រទេស វឌ្ឍនៈ ប្របភើធី លីមីធីត ជាសម្បត្តិដែលបង្កើតឡើងសម្រាប់ធុរកិច្ចថ្មីៗ និងសហគមន៍ដែលស្ថិតក្នុងលំដាប់បទដ្ឋានអន្តរជាតិ។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះបានប្រើប្រាស់សម្ភារ និងទ្រង់ទ្រាយប្រកបដោយសិល្បៈ ដែលរួមទាំងបចេ្ចកទេសទំនើបៗនៃស្វ័យប្រវត្តិកម្មនៃអគារ ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព ការអភិរក្សប្រភពថាមពល និងការការពារទៅលើបរិស្ថាន។នៅក្នុងឆ្នាំ២០១២ មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល បានប្រកួតឈ្នះពានរង្វាន់មជ្ឈមណ្ឌលពាណិជ្ជកម្មល្អដាច់គេ ក្នុងប្រទេសអាស៊ានដែលនេះជាមោទកភាពសម្រាប់ប្រជាជាតិ ដែលទទួលបានកិត្តិយសនេះដំបូងបំផុតក្នុងប្រទេសកម្ពុជា។ បន្ថែមពីមជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ក៏ទទួល និងរក្សាបាននូវវិញ្ញាបនបត្រមាសLEED(Leadership in Energy and Environmental Design)ពីសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០១៦ ផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈ កាពីតាល ត្រូវបានរចនាប្លង់ឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម TFP Farrellsហើយមានរូបរាងជានាគរាជ លើសពីនេះទៅទៀត គឺមានគូបកញ្ចក់លើគ្រោងអគារតំណាងប្រទេសកម្ពុជា ជាគុជប្រចាំអាស៊ី។ ក្នុងនាមជាអគារដែលខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជា អគារនេះបែរមុខទៅទិសខាងកើត តំណាងឱ្យនាគរាជដែលទទួលពន្លឺព្រះអាទិត្យមុនគេបង្អស់មានចំនួន៣៩ជាន់ ហើយក៏ជាទីតាំងមជ្ឈមណ្ឌលដំបូងបង្អស់សម្រាប់ពាណិជ្ជកម្មប្រើប្រាស់ចម្រុះនៅក្នុងប្រទេសកម្ពុជា ដែលមានផៃ្ទក្រឡាសរុបចំនួន១៣១.០០០ម៉ែត្រការ៉េ នឹងចែកចេញជាផែ្នកសំខាន់ៗដូចជា៖
-ផ្សារទំនើបវឌ្ឍនៈកាពីតាល-គឺជាផ្សារប្រណីតដំបូងគេលាតសន្ធឹង៣ជាន់ ដែលសំបូរទៅដោយម៉ាកល្បីៗលំដាប់អន្តរជាតិដូចជា Hugo Boss, Brioni, Canali, Christofle, Clarins, Lacoste, L’Occitane, Rimowa, Timepieces, Salvatore Ferragamo, Pazzion, Petit Bateau, Jimmy Choo, Roberto Cavalli, Santoni, និង Stefano Ricci ជាដើម។ បន្ថែមពីនេះ ផ្សារទំនើបវឌ្ឍនៈកាពីតាល ក៏មានសេវាកម្មផ្សេងៗ ដូចជា៖ ធនាគារវឌ្ឍនៈ ការិយាល័យកណ្តាល ដែលផ្តល់សេវាកម្មធនាគារ៧ថៃ្ងក្នុង១សប្តាហ៍ និងសេវាកម្មបង់ប្រាក់ពន្ធ-អាករគ្រប់ប្រភេទ ព្រមទាំងមានភោជនីយដ្ឋានផ្សេងៗទៀតដូចជា ហាងតែ TWG ដែលមានតែហើយនិងម្ហូប ហាង Eric Kayser អាហារបារាំងជាដើម។
-មជ្ឈមណ្ឌលពាណិជ្ជកម្ម-ការិយាល័យកម្រិតខ្ពស់ (GradeA) ផ្តល់ជូននូវទីកន្លែងដ៏មានផាកសុខភាព សុវត្ថិភាពខ្ពស់ ហើយបែងចែកជាបន្ទប់ប្រណិតការិយាល័យធំៗ ដោយបំពេញទៅតាមតម្រូវការរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិភ្ជាប់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រព័ន្ធជណ្តើរយន្តទំនើប និងប្រព័ន្ធការពារផ្សេងៗទៀត។
-មជ្ឈមណ្ឌលពាណិជ្ជកម្ម ប្រណិតភាព -(Lifestyle Cube) ជាទីតាំងការិយាល័យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទីតាំងគ្លីនិកទន្តសាស្ត្រ Denriche Asiaសេវាសម្ពព និងការិយាល័យសំខាន់ផ្សេងៗទៀត។
-សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លំដាប់ផ្កាយ៥ – ចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៣៩ បំពាក់ទៅដោយសម្ភារប្រណិតទំនើបៗដែលមានបន្ទប់ស្នាក់នៅសរុបចំនួន១៧៥បន្ទប់រួមមានបន្ទប់ប្រភេទប្រណិតចំនួន៣៧ជាមួយទំហំចាប់ពី៥០ ទៅដល់ ២២៥ម៉ែត្រការេ។
លើសពីនេះ ក៏មានកនែ្លងហាត់ប្រាណអាងហែលទឹក សាលប្រជុំចំនួន៣ ភោជនីយដ្ឋានចំនួន៥ ប្រភេទផ្សេងៗគ្នាដូចជា៖
Brasserie Louis : ផ្តល់ជូននូវម្ហូបបែបបារាំង និងខ្មែរសម្រាប់អាហារពេលព្រឹក ថៃ្ងត្រង់ និងពេលល្ងាច ។
The Living Room : ផ្តល់ជូនអាហារពេលព្រឹក និងអាហារសម្រន់បែបប្រណិតសម្រាប់ពេលរសៀល និងពេលល្ងាច រួមនឹងកាហ្វេ តែ និងនំផ្សេងៗ។
Iza : ម្ហូបបែបជប៉ុនIzakaya ផ្តល់ជូននូវអាហារថ្ងៃត្រង់ និងពេលល្ងាចដែលមានបង្ហាញស្នាដៃចុងភៅផ្ទាល់ៗ និងស្រាជប៉ុនដ៏សំបូរបែប។
Cuts : ជាភោជនីយដ្ឋានដែលផ្តល់ជូនប្រភេទសាច់គោ និងគ្រឿងសមុទ្រ ដែលមានគុណភាពខ្ពស់ និងជាភោជនីយដ្ឋានដែលស្ថិតនៅទីតាំងខ្ពស់ជាងគេក្នុងសណ្ឋាគារ ជាពិសេសគឺនៅពេលទទួលទានអាហារថ្ងៃត្រង់ និងពេលល្ងាចអាចមើលទេសភាពនៅបរិវេណជុំវិញផងដែរ។
Sora: ជាបារលំហមេឃសម្រាប់លំហែកាយនាពេលរាត្រី ដែលមានទីតាំងនៅជម្រាលខ្នងអគារដែលផ្តល់ជូនសេវាពីម៉ោង៥ល្ងាច រហូតដល់យប់ ជារៀងរាល់ថ្ងៃ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម វឌ្ឍនៈកាពីតាលលម្អទៅដោយម៉ាកប្រណិតល្បីៗ និងបទពិសោធន៍ចលនាបទរស់នៅក្នុងប្រទេសហើយក៏ជានិមិត្តរូបនៃភាពជោគជ័យរបស់កម្ពុជា។សូមអញ្ជើញសាធារណជនទាំងអស់គ្នា ចូលរួមទទួលយកបទពិសោធន៍ថ្មីៗនូវការផ្តល់ជូនដ៏អស្ចារ្យជាងគេពីមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ប្រណិត វឌ្ឍនៈ កាពីតាល ដែលមានទីតាំងស្ថិតនៅមហាវិថីព្រះមុនី្នវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមអញ្ជើញចូលទស្សនាគេហទំព័រតាមរយៈhttps://www.vattanaccapital.com/
លេខទូរស័ព្ទទំនាក់ទំនង+855 (0)23 938 888