Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារាសម្រស់ លីវ ជីលី ប៉ះសុទ្ឋតែរាជិនីសម្រស់ ៥ ប្រទេស ក្នុងព្រឹត្តិការណ៍ប្រកួត Miss Grand វៀតណាម

spot_img

ភ្នំពេញ ៖ ស្រីស្អាត លីវ ជីលី បានបង្ហាញវត្តមាននៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីធ្វើជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រកួតបវរកញ្ញានៃប្រទេសជិតខាង ដែលកម្មវិធីមួយនេះតម្រូវអោយមានវត្តមានបវរកញ្ញាអាស៊ាន ៥ ប្រទេស មានវៀតណាម ឡាវ កម្ពុជា ថៃ និងមីយ៉ាន់ម៉ា។

ក្រោយពេលប៉ះគ្នា ៥ ប្រទេស គឺសុទ្ឋតែបវរកញ្ញាម្ចាស់មកុដ ឃើញថា លីវ ជីលី មើលទៅមិនអន់ជាងគេនោះទេ ដោយនាងបានជះសម្រស់ប្រដេញគ្នាតែម្តង។ ដូចការគ្រោងទុក លីវ ជីលី មានភាពសោមនស្សជាខ្លាំង ដែលបានខាងបវរកញ្ញាអន្តរជាតិរាជិនីសម្រស់នៅវៀតណាម ស្នើឱ្យនាង មកចូលរួមប្រកួតព្រឹត្តិការណ៍ធំមួយនេះ។

ពេលនេះ ស្រីស្អាត ជីលី បានដល់ប្រទេសវៀតណាមហើយ ដោយនាងជួបសុទ្ឋតែនារីកំពូលសម្រស់រួមការងារ ដែលនេះជាការដកបទពិសោធន៍ថ្មីមួយទៀត សម្រាប់នាងក្នុងវិថីបវរកញ្ញា។

លីវ ជីលី បានបង្ហាញសារថា រីករាយដែលបានរួមការងារជាមួយ Miss Grand International នៅក្នុងថ្ងៃនេះ, ក្នុងនោះ មានទាំងបវរកញ្ញា វៀតណាម កម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។ នាងបានចាត់ទុកថា នេះជាព្រឹត្តិការណ៍សំខាន់មួយ ហើយមោទនភាពដែលខាងកម្ពុជាយើងបានចូលរួម ក៏ដូចជាលើកមុខមាត់លើឆាកអន្តរជាតិមួយផងដែរ។

ជីលី បានប្រែប្រួលសមត្ថភាពជាខ្លាំងក្រោយពេលផ្ទេរមកុដអោយនាងគ្រងតំណែង, នាងបានធ្វើអោយប្រជាជនកម្ពុជា បានស្គាល់ច្បាស់បន្ទាប់ពីមានឱកាសចូលដល់វគ្គចុងក្រោយនៅប្រទេសថៃ។ ចាប់តាំងពីពេលនោះមក នាងទទួលបានការងារជាច្រើន នៅក្នុងស្រុក, រីឯសម្រស់វិញស្អាតលើសដើម រាយមន្តស្នេហ៍ទាក់ទាញតែម្តង។

គួរបញ្ជាក់ថា វិស័យបវរកញ្ញាប្រកួតក្នុងប្រទេសកម្ពុជា កាន់តែមានអ្នកនិយមគាំទ្រច្រើនពីមួយឆ្នាំទៅមួយឆ្នាំ, អ្នកស្រឡាញ់កម្មវិធីនេះ ស្នើឲ្យអ្នករៀបចំគិតគូរឱ្យបានល្អិតល្អន់ក្នុងការជ្រើសរើសឈុតតំណាងជាតិ កាយវិការផ្សេងៗ សម្រាប់បេក្ខភាពប្រកួត ចៀសវាងការរិះគន់។ យ៉ាងណាបេក្ខនារីកម្ពុជា ត្រូវបានគេឃើញថា ដាក់ពាក្យប្រកួតសុទ្ឋតែស្អាតៗ ពូកែ ឆ្លាត និងក្លាហានមិនខ្លាចឆាកខុសពីពេលមុនៗ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

spot_img
×