១.សាប៊ូដុំ អាចប្រើបានយូរ តាមរយៈវិធីខាងក្រោមនេះ...
ពេលទិញសាប៊ូក្រអូប យកមកទុកប្រើច្រើនដុំ ចូរយកដុំសាប៊ូចេញពីក្នុងប្រអប់ ឬចេញពីកញ្ចប់ ហើយយកទៅរក្សាទុកនៅក្នុងកន្លែងណាដែលស្ងួត ដោយសារវិធីនេះ ពេលយើងយកសាប៊ូនោះមកប្រើ ដុំសាប៊ូនឹងឡើងរឹងល្អ ហើយអាចប្រើការបានយូរទៀតផង។
២.កុំបោះចោលដុំសាប៊ូតូចៗដែលប្រើ ហើយនៅសល់ ដោយឥតប្រយោជន៍
គួរប្រមូលវាទុកនៅក្នុងដប ដែលមានមាត់ធំ ហើយចាក់ទឹកចូល រួចអាចប្រើទឹកសាប៊ូនោះ សម្រាប់បោកខោអាវបាន ឯសាប៊ូដែលប្រើហើយនៅសល់ស្តើងៗ ជាបន្ទះតូចៗនោះ អាចរក្សាទុកសម្រាប់លាងដៃបាន ឬក៏ទុកសម្រាប់បោកកន្សែងជូតមុខ ដើម្បីឱ្យមានក្លិនក្រអូប។
៣.ពេលមាននៅសល់កម្ទេចសាប៊ូដុំតូចៗច្រើន
ប្រមូលយកមករួមគ្នា រួចយកក្រណាត់ស្តើងៗ មករុំខ្ចប់ចងឱ្យណែន យកទៅជ្រលក់នៅក្នុងទឹកពុះ រហូតទាល់តែទន់ ហើយយកមកត្រាំនៅក្នុងទឹកត្រជាក់វិញ វានឹងក្លាយទៅជាដុំសាប៊ូ ១ដុំ មូលរឹង អាចយកទៅប្រើប្រាស់ទៀតបាន៕
Top view of woman hand washing white clothing in suds, closeup