Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប បង្ហាញ​លទ្ធផល​នៃ​ការចាប់​លេខ​រៀង គណបក្សនយោបាយ សម្រាប់​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦

​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ រៀបចំ​ការបោះឆ្នោត ហៅ​កាត់ (​គ​.​ជ​.​ប​) នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ បានរៀបចំ​ដំណើរការ​ចាប់ឆ្នោត​កំណត់​លំដាប់​លេខ​រៀង របស់​គណបក្ស​នយោបាយ នៅលើ​សន្លឹកឆ្នោត សម្រាប់​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង តំណាង​រា​ស្ត្រី នីតិកាល​ទី​៦ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ធ្វើឡើង​នៅ​សាល​ប្រជុំ​អគារ S ក្រសួងមហាផ្ទៃ ក្រោម​ព្រះរាជធិបតី​សម្ដេច​ព្រះសង្ឃរាជ​ទាំង​២​គណៈ​។​

​គ​.​ជ​.​ប បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ នូវ​គណបក្សនយោបាយ ដែល​បាន​ចុះបញ្ជី​គណបក្សនយោបាយ និង​បេក្ខភាព​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ អាណត្តិ​ទី​៦ គ្រប់​ទាំង​២០​គណបក្ស​។​
​ជា​លទ្ធផល​នៃ​ការចាប់​ឆ្នោត​គណបក្សនយោបាយ​នោះ​ទៅ​តាម​លំដាប់​លេខ​រៀង​ក្នុង​សន្លឹកឆ្នោត គឺ លេខ​
១-​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លេខ​
២-​គណបក្ស​មាតុភូមិ​យើង លេខ​
៣-​គណបក្ស​ពន្លឺ​ថ្មី លេខ​
៤-​គណបក្ស​សញ្ជាតិ​កម្ពុជា​
លេខ​៥-​គណបក្ស​ខ្មែរ​ក្រោក​
លេខ​៦-​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​
លេខ​៧-​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លេខ​
៨-​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​
លេខ​៩-​គណបក្ស​រស្មី​ខេមរា លេខ​
១០-​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​
លេខ​១១-​គណបក្ស​ខ្មែរ​សាធារណរដ្ឋ លេខ​
១២-​គណបក្ស​ខ្មែរ​ឈប់​ក្រ លេខ​
១៣-​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លេខ​
១៤-​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច លេខ​
១៥-​គណបក្ស​យុវជន​កម្ពុជា លេខ​
១៦-​គណបក្ស​ធម្មាធិបតេយ្យ​
លេខ​១៧-​គណបក្ស​ឆន្ទៈ​ខ្មែរ លេខ​
១៨-​គណបក្ស​ជនជាតិដើម​ប្រជាធិតេយ្យ​
លេខ​១៩-​គណបក្ស​ខ្មែរ​តែមួយ លេខ​
២០-​គណបក្ស​ប្រជាជន​កម្ពុជា​។​

​សូមជម្រាបថា គណបក្ស​នយោបាយ​ទាំង​២០ ដែល​ចូលរួម​ក្នុង​ការបោះឆ្នោត​នា​ចុងខែ​កក្កដា ខាងមុខ​នេះ​រួមមាន​៖
១៖ គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៧​មណ្ឌល​។​
២៖ គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៣៖ គណបក្ស​ខ្មែរ​ឈប់​ក្រ ដាក់​បេក្ខជន​ឈរ​នៅ ២៥​មណ្ឌល​។​
៤៖ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៥៖ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៦៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
៧៖ គណបក្ស​ខ្មែរ​តែមួយ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៦​មណ្ឌល​។​
៨៖ គណបក្ស​ពន្លឺ​ថ្មី ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៣​មណ្ឌល​។​
៩៖ គណបក្ស​សញ្ជាតិ​កម្ពុជា ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១០៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១១៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ២៥​មណ្ឌល​។​
១២៖ គណបក្ស​ធម្មាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១០​មណ្ឌល​
១៣៖ គណបក្ស​មាតុភូមិ​យើង ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ៦​មណ្ឌល​។​
១៤៖ គណបក្ស​ខ្មែរ​ក្រោក ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ៦​មណ្ឌល​។​
១៥៖ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១៦​មណ្ឌល​។​
១៦៖ គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដាក់​បេក្ខជន​ឈរ​ឈ្មោះ​នៅ ១២​មណ្ឌល​។​
១៧៖ គណបក្ស​ឆន្ទៈ​ខ្មែរ ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ២៥​មណ្ឌល​។​
១៨៖ គណបក្ស​ខ្មែរ​សាធារណរដ្ឋ ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ១០​មណ្ឌល​។​
១៩៖ គណបក្ស​រស្មី​ខេមរា ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ៧​មណ្ឌល​។​
២០៖ គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ដាក់​បេក្ខជន​ឱ្យ​ឈរឈ្មោះ​នៅ ១១​មណ្ឌល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

   

×