Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចចិត្ត​ណាស់ ភរិយា​តួអង្គ​ស្ដេច​កន សង្គ្រោះបន្ទាន់ ខណៈដែល​ពុំមាន​លុយ​ជាប់​ខ្លួន និង​កំពុង​ត្រូវការ​ឈាម​បន្ទាន់​

spot_img

​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ភរិយា​របស់​គ្រូ​ក្បាច់គុណ​បុរាណ​ខ្មែរ ដែល​វិវឌ្ឍន​ខ្លួន​ទៅជា​តារា​សម្ដែង លោក រស់ សោភ័ណ បាន​ចូល​សង្គ្រោះបន្ទាន់ បន្ទាប់ពី​មាន​អាកា​រៈ​ចុក​ឆ្អល់​ទ្រាំលែងបាន ។

​លោក រស់ សោភ័ណ តួអង្គ​ស្ដេច​កន ក្នុង​រឿង «​ហ្លួង​ព្រះស្ដេច​កន​» បានឱ្យដឹងថា បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យ​បាន​រកឃើញ​ដុំ​គីស​ក្នុង​ស្បូន​ភរិយា​របស់លោក ហើយ​បែក​ហូរឈាម ដែល​តម្រូវ​ដាច់ខាត​ត្រូវ​វះកាត់ ដូចនេះ​អ្វីដែល​លោក​ត្រូវការ​បន្ទាន់​ពេលនេះ គឺ​ឈាម​ចំនួន ៣​កំប្លោក ព្រម​ទាំ​មានការ​ខ្វះខាត​ថវិការ​សម្រាប់​ព្យាបាល ដែល​ថ្លៃ​រហូតដល់​ជិត ៩០០​ដុល្លារ​ឯណោះ នេះ​មិនទាន់​គិតថ្លៃ​ថ្នាំ និង​បន្ទប់​ផង ។

​លោក​បន្តថា ខណៈដែល​នាំ​ប្រពន្ធ​មក​ព្យាបាល​នេះ លោក​ពុំមាន​លុយ​ឡើយ ដោយសារតែ​ក្រោយពី​បញ្ចប់រឿង «​ហ្លួង​ព្រះស្ដេច​កន​» លោក​ពុំមាន​ការងារ​ថត​ឡើង ហើយ​ប្រពន្ធ​ក៏​ពុំមាន​ការងារ​ធ្វើ​ដែរ ដូចនេះហើយ​ទើប​មានការ​អាណិតអាសូរ​ពី​សំណាក់​មិត្តភក្ដិ​ខ្លះ​ឱ្យ ១០​ដុល្លារ ២០​ដុល្លារ ប៉ុន្តែ​នៅតែ​មិន​គ្រប់​ថ្លៃ​ព្យាបាល​ទេ ។

​គួរ​បញ្ជាក់ថា មកទល់ពេលនេះ អាកា​រៈរ​បស់​ភរិយា​លោក រស់ សោភ័ណ បាន​ផុតពី​គ្រោះថ្នាក់​ហើយ ប៉ុន្តែ​ដោយសារ​វះកាត់​ហូរឈាម​ច្រើនពេក​ទើបត្រូវ​ការ​ឈាម​ចំនួន ៣​កំប្លោក ព្រមទាំង​ថិ​វិការ​ផងដែរ ។ លេខ ទូ​រស​ព្ឌ័ លោក រស់ សោភ័ណ 0963122219 និង 031312229៕ សាវុធ​

spot_img
×