Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រង​របួសស្រាល​២​នាក់​ក្នុង​ហេតុ​ការណ៍​អគ្គីភ័យ​ឆាបឆេះ​ហាង​ស៊ុប​ចង្កាក់ នៅក្រោយ​ផ្សារ​សាមគ្គី​

spot_img

​ភ្នំពេញ​៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​២​នាក់​បាន រង​របួសស្រាល ដោយ​រលាក​ស្បែក ក្រោយពី​មាន​​ហេតុ​ការ​អគ្គីភ័យ​ឆាបឆេះ​ហាង​ស៊ុប​ចង្កាក់​មួយកន្លែង​​នៅក្រោយ​ផ្សារ​សាមគ្គី ។ តែ​ទោះបីជា​យ៉ាងណាក្តី គ្រោះ​ចង្រៃ​នេះ​មិន​បាន​ធ្វើអោយ​ខូចខាត​ទ្រព្យសម្បត្តិ​ធ្ងន់ធ្ងរ​នោះ​ទេ ដោយសារតែ​រថយន្ត​ពន្លត់​អគ្គីភ័យ​ជា​ច្រើន​គ្រឿង​បាន​ចូល​ទៅ​ជួយ​អន្តរា​គន៍​ទាន់ពេល​។​

​ហេតុការណ៍​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច ហាង​ស៊ុប ចង្កាក់ (Volcano) ផ្លូវ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​នៅ​ហាង​ស៊ុប​ចង្កាក់​(Volcano) ខាងលើ​នេះ​បាន​ប្រាប់ឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​គឺ​ពួកគេ​កំពុងតែ​រំងាស់​ទឹក​ស៊ុប​សុខៗ​ស្រាប់តែ​ផ្ទុះ​ធុង​ហ្គាស កើត​ជា​អគ្គីភ័យ​ឆាបឆេះ បណ្ដាល​ឲ្យ​បុគ្គលិក​២​នាក់​បាន​រងរបួស​ស្រាល​(​សើរ​ស្បែក​)​។ ហើយ​ភ្លាមៗ​នោះ កម្លាំង​សមត្តកិច្ច​មូលដ្ឋាន បាន​ទាក់ទង​ទៅ​ខាង​រថយន្ត​ពន្លត់​អគ្គីភ័យ​មកដល់​ចំណុចកើតហេតុ​ជា​បន្តបន្ទាប​ដើម្បី​អន្តគ​មន៍​បាញ់​ពន្លត់​ផងដែរ​។​

ករណី​អគ្គីភ័យ​នេះដែរ មាន​ឡានទឹក​បាន​មក​ដល់​កន្លែងកើតហេតុ​ចំនួន​៥​គ្រឿង​តែ​សមត្ថកិច្ច​បាន​ប្រើប្រាស់​ឡានទឹក​អស់​៤​គ្រឿង ទើប​រលត់​ទៅ​វិញ​ជា​ស្ថាពរ ។​

ក្នុងករណី​អគ្គីភ័យ​នេះដែរ លោក​ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក ខណៈ​ចុះទៅ​ជួយ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​​បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ និង​សូម​ណូម​ពរ​ដល់ ប្រជា​ពលរដ្ឋ​ត្រូវ​មាន​បំពុង​ពន្លត់​អគ្គីភ័យ​នៅក្នុង​ផ្ទះ ដើម្បី​ងាយស្រួល​ក្នុងការ​បាញ់​ពន្លត់ នៅពេល​មាន​គ្រោះ​អគ្គីភ័យ​ដោយ​យ​ថ​ហេតុ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

    

spot_img
×