វាពិតជាពុំមែនជារឿងចៃដន្យទេ ដែលបៀរទាំងហ៊ូៗ ដែលយើងទាំងអស់គ្នាបានស្គាល់ និងមានវត្តមាននៅគ្រប់ទីកន្លែង ហើយត្រូវបានប្រើប្រាស់ក្នុងការលេងតាមរបៀបច្រើនយ៉ាង ឬប្រើប្រាស់វាក្នុងបំណងផ្សេងៗរួមទាំងការ…ទាយបៀរផងដែរ មានបង្កនូវអាថ៌កំបាំងពោរពេញដោយអត្ថន័យជ្រាលជ្រៅជាប្រវត្តិសាស្ត្រ។
ដំបូងគួររំលឹកប្រភពចាប់កំណើតនៃបៀរនេះ។ គេពុំដឹងច្បាស់ថា អ្នកណាជាអ្នកបង្កើត ហើយបង្កើតនៅឆ្នាំណាទេ។ គេបានដឹងត្រឹមថា វាចាប់ផ្តើមក្លាយជាព្រឹត្តិការណ៍ “ផ្ទុះឡើង” អំឡុងសតវត្សរ៍ទី ១៣-១៤ គ្រាដែលឧស្សាហកម្មបៀរទាំងនោះអភិវឌ្ឍខ្លាំងបម្រើដល់គ្រប់ស្រទាប់មហាជន ក្នុងនោះមានត្រកូលអភិជន។
ពិសេសបំផុតនោះគ្រាដំបូងស្រទាប់ពលករ ពលរដ្ឋសាមញ្ញត្រូវបានហាមឃាត់ពុំឲ្យរៀន និងលេងល្បែងប្រើប្រាស់បៀរទាំងនេះទេ។ មានមតិច្រើនលើកឡើងថា ព្រោះតែពេលនោះស្តេច Charles VI ងប់ងល់នឹងការកំសាន្តជាមួយសន្លឹកបៀរទាំងនេះ ទើបចង់រក្សាទុកវា សម្រាប់ឲ្យវណ្ណៈជាន់ខ្ពស់លេង មិនឲ្យប្រឡាក់ប្រឡូសនិងពលរដ្ឋសាមញ្ញ។
ប៉ុន្តែដល់សតវត្សរ៍ទី ១៧-១៨ រឿងរ៉ាវប្រែប្រួល ហើយវាក្លាយជាល្បែងពេញនិយម ជាទូទៅនៅគ្រប់ទីកន្លែង។
អាថ៌កំបាំងដូចពោលខាងលើនោះគឺ ពុំមែនជារឿងចៃដន្យឡើយ ដែលបៀរ១ហ៊ូមាន ៥២សន្លឹក ហើយចែកចេញជា៤ទឹកផ្សេងគ្នា។ លើផ្នែកប្រវត្តិសាស្ត្រគេថាវាទាក់ទងដល់រឿងសិល្ប៍និទាន បែបទស្សនៈវិជ្ជារបស់ Kabbalah និង Hermetic ។
អាថ៌កំបាំងបង្កប់ក្រោយសន្លឹកបៀរ ៥២ ទាំងនោះគឺ ៖
-បៀរ១ហ៊ូមាន ៥២សន្លឹក តំណាងឲ្យ១ឆ្នាំមាន ៥២សប្តាហ៍។
-មាន៤ទឹក ៖ កឺ ,ការ៉ូ ,ប៊ិច, ជួង តំណាងឲ្យរដូវទាំង៤ ក្នុង១ឆ្នាំ ពោលគឺដំណើរចរាចរឆ្ពោះទៅមុខ នៃពេលវេលា។
ក្រៅពីនោះ តម្លៃសរុបនៃបណ្តាសន្លឹកបៀរ (បូកពី A + 2 +3 +…. + K) ស្មើនឹង ៣៦៤ ហើយពេលបូកបន្ថែមសន្លឹក Joker 2 ទៀត (១ពណ៌ ១ពណ៌ខ្មៅ ហើយនិងស) គឺវាស្មើនឹងចំនួនថ្ងៃបង្គ្រប់។
ចំណែកបណ្តាទឹក (ធាតុ) ៤ របស់វាគឺ៖
-ប៊ិច ៖ តំណាងឲ្យដាវ ជាថាមពលនៃដង្ហើមព្រមទាំងបេះដូង តំណាងឲ្យការកកើតសុះសាយ។
-កឺ ៖ តំណាងឲ្យចានទឹក កម្លាំងនៃសក្តានុពល និងការព្យាបាលជំងឺ។ វាក៏តំណាងឲ្យការកកើតសុះសាយផងដែរ។
-ជួង ៖ តំណាងឲ្យចង្កឹះទិព្វ អគ្គី ឆន្ទៈ ការផ្លាស់ប្តូរ។ វាក៏ជាតំណាងឲ្យការឯកភាព។
-ការ៉ូ ៖ តំណាងឲ្យខែលការពារ ថាមពល កម្រិតមាំមួន និងសម្បូរបែប។ វាក៏ជាតំណាងឲ្យនិមិត្តរូប។
លើសពីនេះសន្លឹកបៀរនៅបានដាក់លេខ (ឬរូបភាព) ពី A-K ហើយមានសន្លឹក Poker 2 បន្ថែម។ សន្លឹកបៀរទាំង២នេះវាគ្មានតម្លៃផង ហើយមានតម្លៃពុំអាចកាត់ថ្លៃបានផង។ វាអាចជំនួសឲ្យសន្លឹកបៀរណា១ក៏បាន។
ចុះសន្លឹកបៀរ J, Q, K យ៉ាងម៉េចវិញ? វាមានអត្ថន័យដូចម្តេច?
ល្បីល្បាញបំផុតចំពោះសន្លឹកបៀររូបគឺ K កឺ ដែលបង្ហាញរូបស្តេចធ្វើអត្តឃាត (ដាវចាក់ចំព្រះកេស)។ K កឺ ជានិមិត្តរូបរបស់ស្តេច Charlemagne Charles (742-814) ជាអង្គមហាក្សត្រ គ្រងរាជ្យ៥០ឆ្នៃ និងជាម្ចាស់នៃដែនដីពាក់កណ្តាលនៅទ្វីបអឺរ៉ុប។
K ការ៉ូ តំណាងឲ្យមេទ័ពខ្លាំងក្លាម្នាក់របស់រ៉ូម៉ាំង Gaius Julius Caesar (100-44 មុនគ្រិស្គសករាជ) លោកបានស្លាប់ដោយកូនចៅក្បត់ធ្វើឃាត។
K ជួង តំណាងឲ្យអធិរាជ Alexander (356-323 មុនគ្រិស្គសរាជ) ជាស្តេចពូកែចម្បាំង ហើយមានមហិច្ឆតាត្រួតត្រាពិភពលោក ប៉ុន្តែដោយមានអាយុខ្លី (៣២ឆ្នាំ) ពុំនោះសោតប្រវត្តិសាស្ត្រអាចប្រែប្រួល។
K ប៊ិច តំណាងឲ្យស្តេច David នៃអាណាចក្រអ៊ីស្រាអែល ឯកភាព។ ព្រះអង្គបែរជាល្បីខាងដូរ្យតន្ត្រី សិល្បៈ។
Q កឺ រាជនី Judoth តួអង្គក្នុងរឿងនិទានដែលស្អាតហើយមានប្រាជ្ញាឆ្លាតវៃ។
Q ការ៉ូ ជាម្ចាស់ក្សត្រី Rachel ជាតួអង្គល្បីម្នាក់ក្នុងរឿងនិទាន
Q ជួង ជាអង្គម្ចាស់ក្សត្រី Argine អ្នកមានគុណបំណាច់ធំធេងក្នុងការនាំយកភាពស្រុះស្រួល សន្តិភាពរវាងត្រកូល Lancaster និង York ក្នុងសម័យសង្គ្រាមផ្កាកូឡាបដ៏ល្បីល្បាញ។
ចុងក្រោយគឺ Q ប៊ិច ជារាជនី ELenor មហេសីរបស់ស្តេច Leopold I
ចុះកូនម្លោះ J វិញ? ពួកគេសុទ្ធសឹងជាអ្នកប្រយុទ្ធ!