ភ្នំពេញ៖ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានលើកឡើងថា តម្លៃជ្រូករស់បច្ចុប្បន្ននេះ ចុះខ្លាំងពេក ចុះរហូតក្រោមតម្លៃផលិតទៅទៀត ដែលខុសគ្នាស្រលះទៅនឹងតម្លៃជ្រូកលក់នៅលើតុទីផ្សារ គឺតម្លៃនៅថ្លៃដ៏ដែល កក្តាទាំងនេះ គឺធ្វើឲ្យអ្នកហូប និងអ្នកចិញ្ចឹមទេ ជាអ្នកដែលខាតបាត់បង់ប្រយោជន៍ ចំណែកឯឈ្មួញកណ្តាល និងអ្នកលក់នៅលើទីផ្សារ គឺនៅតែចំណេញ ។

លោក ស្រ៊ុន ពៅ បានឱ្យដឹងថា សព្វថ្ងៃនេះ ជ្រូករស់កំពុងធ្លាក់ថ្លៃក្រោមថ្លៃផលិតទៅទៀត គឺមួយគីឡូតម្លៃចាប់ពី ៩ពាន់រៀល ទៅ ១ម៉ឺនរៀល តាមតំបន់ ចំណែកឯចំណីនិងអ្វីៗទាំងអស់គឺឡើងថ្លៃជារៀងរហូត។ លោកបន្តថា ការប៉ះពាល់មិនថា ការចិញ្ចឹមលក្ខណៈតូចតាច ឬលក្ខណៈទ្រុងទ្រាយធំនោះទេ ហើយសព្វថ្ងៃ វិស័យចិញ្ចឹមសត្វកំពុងតែប្រឈម ។

លោក បន្តថា បើផលប៉ះពាល់ទាំងនេះ បណ្តាលមកពីការនាំចូលក៏មិនមែនដែរ។ ចំណែកកសិករតាមផ្ទះ និងកសិកដ្ឋានវិញ គាត់ចិញ្ចឹមបានច្រើន តែលក់មិនចេញ ដោយសារប៉ះពាល់តម្លៃជ្រូកមានតម្លៃថោកពេក បើធៀបនឹងឆ្នាំមុន មានតម្លៃចន្លោះពី១២០០០រៀល ទៅ១៣០០០រៀល ក្នុងមួយគីឡូក្រាម ដែលតម្លៃថោកជាងឆ្នាំមុនពី២ពាន់ទៅ ៣ពាន់រៀលឯណោះ។

គួរបញ្ជាក់ថា បើយោងតាមប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានឱ្យដឹងថា តម្លៃជ្រូករស់ត្រឹមតែ ៩ពាន់ ទៅ១ម៉ឺនរៀល តម្លៃនៅតុលក់ទីផ្សារ គួរលក់ក្រោម២ម៉ឺនរៀលប៉ុណ្ណោះ តែផ្ទុយទៅវិញតម្លៃ លក់សាច់ជ្រូកនភលើទីផ្សា បែជាលក់ក្នុងតម្លៃជាង ២ម៉ឺនរៀល ក្នុង១គីឡូ ដែលចំណុចនេះ វាមិនស្របគ្នាទាល់តែសោះ ចំពោះអ្នកចិញ្ចឹម និងអ្នកទិញទទួលទាន៕

