Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ជាច្រើន សុទ្ធតែ​ស្មាន​ខុស​ចម្លើយ​របស់​មហាសេដ្ឋី Bill Gates ពេល​ត្រូវបាន​គេ​សួរ​ថា តើ​ការសម្រេចចិត្ត​ឆ្លាត​វៃ​បំផុត​របស់​លោក​គឺជា​អ្វី​

​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​គេ​បាន​សួរ​លោក Bill Gates ថា តើ​ការសម្រេចចិត្ត​ឆ្លាត​វៃ​បំផុត​របស់​លោក​គឺ​ការបង្កើត​បណ្តា​ផ្នែក​ទុន ឬ​បណ្តា​ការងារ​សប្បុរសធម៌ ?

​ចម្លើយ​របស់ Bill Gates គឺ ៖ ការសម្រេចចិត្ត​ទាំងពីរ​ដែល​លោក​លើកឡើង​មក​សួរ​នោះ​គឺ​ខុស​ទាំង​អស់ ព្រោះ​ថា​ការសម្រេចចិត្ត​ឆ្លាត​វៃ​បំផុត​គឺ​ការ​រក​ឃើញ​មនុស្ស​ស្រី​ដែល​សមស្រប ដើម្បី​រៀបការ ។​

​ស្ត្រី​សម្រេច​សុភមង្គល នៃ​ជំនាន់​មុន ភាព​រីករាយ​នៃ​ជំនាន់​នេះ ហើយ​ជា​អនាគត​នៃ​ជំនាន់​ក្រោយ ។​

​ប្រសិនបើ​ឪពុក​អ្នក​មាន​ការភ័ន្តច្រឡំ​ក្នុង​រឿង​រើស​ប្រពន្ធ​នោះ ជីវិត​កុមារភាព​របស់​អ្នក​ពិតជា​ត្រូវ​រង​ទុក្ខវេទនា​យ៉ាង​វែងឆ្ងាយ ។​

​ប្រសិនបើ​អ្នក​ជ្រើសរើស​ប្រពន្ធ​ច្រឡំ នោះ​ជីវិត​របស់​អ្នក​នឹង​ត្រូវ​រស់នៅ​ក្នុង​ទុក​សោក ។​

​ប្រសិនបើ​កូនប្រុស​របស់​អ្នក​យក​ប្រពន្ធ​ច្រឡំ​នោះ ជីវិត​នៃ​វ័យ​ជរា​របស់​អ្នកនឹង​រស់នៅ​ក្នុង​ក្តីវេទនា ។​

​ហេតុនេះ យក​បាន​ស្ត្រី​ម្នាក់​រៀបការ​រៀបការ​នឹង​ស្ត្រី​ម្នាក់​ដ៏​ល្អ​រស់នៅក្នុង​ភាពរុងរឿង ៣​ជំនាន់​ឯណោះ​។ ប្រទះ​នឹង​ស្ត្រី​មិនល្អ​វិញ​គឺ​រលត់រលាយ ៦​ជំនាន់​ឯណោះ ។​

​បុរស​ដែល​មាន​បញ្ញាញាណ​គឺ​ទុក​ឲ្យ​នារី​ដែល​រួម​ដំណើរ​ក្នុង​ជីវិត​របស់​ខ្លួន តែង​ត្រូវបាន​សិក្សា​បំពាក់បំប៉ន​ចំណេះដឹង​ជា​និច្ច ។​

​រីឯ​ស្ត្រី​ដែល​មាន​បញ្ញាញាណ​គប្បី​ចាត់ទុក​ការរៀនសូត្រ​ការរីកចម្រើន គឺជា​វិញ្ញាសារ​សម្រាប់​មួយ​ជីវិត​របស់​ខ្លួន​!

​ជម្រៅ​នៃ​ចម្លើយ​របស់ Bill Gates បាន​កា្លយ​ជា​មេរៀន​ជីវិត​របស់​មនុស្ស​ជាច្រើន ។ ព្រោះថា ការបង្កើតឡើង​នូវ​ផ្នែក​ទន់ ឬ​ការងារ​សប្បុរសធម៌​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ដំណាក់កាល​មួយ​ក្នុង​ជីវិត​ប៉ុណ្ណោះ​។​

​ប៉ុន្តែ​ចម្លើយ​របស់​លោក​គឺ​វា​ក្តោប​យក​ពុំ​ត្រឹម​ជីវិត​មួយ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​ជីវិត​របស់​ខ្លួន​លោក ភរិយា​លោក កូនចៅ​លោក ឬ​អាច​និយាយថា ជា​សង្គម​មនុស្ស​លោក ៕ ចន្ទ្រា​

×