Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ ការងារ ថ្ងៃនេះ​មិនគួរ​ធ្វើការ​ហួសកម្លាំង នាំ​ឲ្យ​មាន​បញ្ហា​សុខភាព ។ លុយកាក់ មិន​ស្ថិរភាព គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន ដើម្បី​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ សុខភាព ល្អ ។ ទិស​នាំ​លាភ​ទិសនិរតី តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ស ។ អ្នក​យកអាសា​ឆ្នាំវក ។​

​ឆ្នាំឆ្លូវ ៖ ការងារ គួរ​បង្កើត​ទំនាក់ទំនង​ល្អ​ក្នុង​ការងារ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​កើត​មានរឿង​ស៊យ ឬ​ខាតបង់​អ្វី​ឡើយ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ក្នុង​រឿង​ស្នេហា ។ សុខភាព​យកចិត្តទុកដាក់​ដល់​ក្រពះ ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិសនិរតី ។ ពណ៌​នាំ​សំណាង ពណ៌​ខៀវ ។ អ្នក​យកអាសា​ឆ្នាំជូត ។​

​ឆ្នាំខាល ៖ ការងារ គ្រប់យ៉ាង​សុទ្ធតែ​សម្រេចបាន​យ៉ាង​មធ្យ័ត ។ លុយកាក់ មិនត្រូវ​បញ្ចេញ​ទុនវិនិយោគ ។ មនោសញ្ចេតនា ត្រូវមាន​ភាពក្លាហាន​ប​ង្ហា​ញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​អ្នក​លួច​ស្រឡាញ់ ។ សុខភាព​ល្អប្រសើរ ចៀសវាង​អាហារ​ត្រជាក់ ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងលិច ។ អ្នក​យកអាសា​ឆ្នាំមមី ។​

​ឆ្នាំថោះ ៖ ការងារ រង​សម្ពាធ​ច្រើន ត្រូវ​តាំងស្មារតី​ទប់ទល់ ។ លុយកាក់ ទុកដាក់​ប្រាក់កាស​ឲ្យ​ល្អ បញ្ចៀស​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា កុំ​ឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​អ្នក​ទាំងពីរ ។ សុខភាព​យកចិត្តទុកដាក់​ដល់​ថ្លើម និង​ប្រព័ន្ធ​ដង្ហើម ។ ទិស​នាំ​លាភ​ទិសពាយ័ព្យ , អាគេ្នយ៍ ។ ពណ៌​នាំ​សំណាង ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំកុរ ។​

​ឆ្នាំរោង ៖ ការងារ​មាន មាន​ព័ត៌មាន​អំពី​ការផ្លាស់ប្តូរ​ការងារ ឬ​ត្រូវ​ទៅ​បេសកកម្ម ។ លុយកាក់ ប្រយ័ត្ន​កើតមាន​រឿង​ស្មាន​មិន​ដល់​នាំ​ឲ្យ​ខាតបង់​ប្រាក់កាស ។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ឲ្យ​បាន​ច្រើន​ដល់​គូជីវិត​របស់​ដ​អ្នក ។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ និង​បរិភោគ​ឲ្យ​ត្រូវ​ម៉ោង ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំជូត ។​

​ឆ្នាំម្សាញ់ ៖ ការងារ​រីកចម្រើន គ្រប់យ៉ាង​ប្រព្រឹត្ត​ទៅដោយ​រលូន ។ លុយកាក់ ចំណូល​នឹងនរ អាច​បោះទុន​វិនិយោគ​បន្ថែម ។ មនោសញ្ចេតនា កក់ក្តៅ សុខសាន្ត ។ សុខភាព​ល្អ ។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសនិរតី ។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំថោះ ។​

​ឆ្នាំមមី ៖ ការងារ​ត្រូវ​ប្រឹងប្រែង​បន្ថែមទៀត ទើប​សម្រេចបាន​ទិន្នផល​ខ្ពស់ ។ លុយកាក់ ធូរធារ ជួប​សំណាងល្អ​ច្រើន​អំពី​ប្រាក់​កាក់ ។ មនោសញ្ចេតនា គួរ​សកម្ម​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ថ្មីៗ ទើប​សង្ឃឹម​រកឃើញ​មនុស្ស​ដែល​សក្តិសម​នឹង​ខ្លួន ។ សុខភាព​ល្អ បរិភោគ​ឲ្យ​ទៀងទាត់ ។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិស​ខាងលិច ។ ពណ៌​នាំ​សំណាង​ផ្ទៃមេឃ ។ អ្នកយក​អាសារ​ឆ្នាំខាល ។​

​ឆ្នាំមមែ ៖ ការងារ មិនត្រូវ​តឹងតែង​ហួស​ក្នុង​ការងារ គួរ​បន្ធូរបន្ថយ​បរិយាកាស​ឲ្យ​ធូរស្រាល ។ លុយកាក់ មិនល្អ ត្រូវ​ចេះ​សន្សំសំចៃ មិនត្រូវ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​ផ្លាស់ប្តូរ​ខ្លួនឯង​សិន មុនពេល​រង់ចាំ​ឲ្យ​គូស្នេហ៍​ផ្លាស់ប្តូរ ។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ និង​ស្បែក ។ ទិស​នាំ​លាភ​ទិស​ខាងត្បូង តំណម​ទិស​ខាងជើង ។ ពណ៌​នាំ​សំណាង ខ្មៅ ។ អ្នក​យកអាសា​ឆ្នាំកុរ ។​

​ឆ្នាំវក ៖ ការងារ ទោះបី​រវល់​យ៉ាងណា​ក៏​គួរ​លៃលក​ឲ្យ​មាន​បន្ថែម​ពេល​សម្រាកកាយ​ថែរក្សា​សុខភាព ។ លុយកាក់ មាន​ខ្ទង់​ចំណូល​បន្ថែម ត្រូវ​គ្រប់គ្រង​ឲ្យ​បានល្អ ។ មនោសញ្ចេតនា​ងាយ​កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា ។ សុខភាព ស្ថិរភាព ។ ទិស​នាំ​លាភ​ទិស​ខាងជើង តំណម​ទិស​ខាងត្បូង​។ អ្នក​យកអាសា​ឆ្នាំជូត ។​

​ឆ្នាំរកា ៖ ការងារ លេចចេញ​ឱកាសល្អៗ​ច្រើន តែ​ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​អស់ប្រាក់​កាក់ ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ។ សុខភាព យកចិត្តទុកដាក់​ដល់​ក្រពះ ។ ទិស​នាំ​លាភ​ទិស​អាគេ្នយ៍ តំណម​ទិស​ខាងលិច​។ ពណ៌​នាំ​សំណាង ក្រហម ។ អ្នក​យកអាសា​ឆ្នាំមមី ។​

​ឆ្នាំចរ ៖ ការងារ គួរ​ប្រមូលផ្តុំ​ដោះស្រាយ​ឲ្យ​អស់​នូវ​ការងារ ដែល​ត្រូវ​រាំងស្ទះ​កណ្តាល​ទី ។ លុយកាក់ មាន​ប្រភព​ចំណូល​ល្អ ដែល​មិត្តភក្តិ​នាំមក​ឲ្យ ។ មនោសញ្ចេតនា​ផ្អែមល្ហែម កក់ក្តៅ ។ សុខភាព​ល្អ ។ ទិស​នាំ​លាភ​ទិស​ខាង​និរតី តំណម​ទិសខាងកើត ។ ពណ៌​នាំ​សំណាង ស ។ អ្នក​យកអាសា​ឆ្នាំវក ។​

​ឆ្នាំកុរ ៖ ការងារ គួរ​និយាយ​តិច​ធ្វើ​ច្រើន ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​ធ្វើការ​សម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​លុយកាក់ ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ភ្ញាក់ផ្អើល​រ៉ូ​មែន​ទិ​ក​ចំពោះ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ សុខភាព​គួរ​ចេញ​ក្រៅ​ដើរ​កំសាន្ត​ស្រូប​ខ្យល់អាកាស​បរិសុទ្ធ ។ ទិស​នាំ​លាភ​ទិសខាងកើត តំណម​ទិសនិរតី ។ ពណ៌​នាំ​សំណាង ផ្ទៃមេឃ ។ អ្នក​យកអាសា​ឆ្នាំខាល ៕​

spot_img
×